(ប៉េកាំង)៖ ក្នុងឱកាស «ទិវាប្រមូលផលនៃកសិករចិន» លើកទី៥ ជិតមកដល់ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងប្រធានគណៈកម្មាធិការកិច្ចការយោធាមជ្ឈិមចិន បានតាងនាមមជ្ឈិមបក្សកុម្មុយនីស្តចិនថ្លែងសារអបអរសាទរ និងសម្តែងការសួរសុខទុក្ខដ៏ស្មោះ ចំពោះកសិករនិងបុគ្គលិកបម្រើការផ្នែក «កសិកម្ម ជនបទនិងកសិករ» នៅទូទាំងប្រទេសចិនក្នុងឱកាសថ្ងៃបុណ្យ។

លោក Xi Jinping បានគូសបញ្ជាក់ថា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តនិងរដ្ឋបាលគ្រប់ជាន់ថ្នាក់ ត្រូវអនុវត្តការសម្រេចចិត្តនិងគោលយោបាយអំពីការងារកសិកម្ម «កសិកម្ម ជនបទនិងកសិករ» របស់មជ្ឈិមបក្សកុម្មុយនីស្តចិន បង្កើនការធានាផ្នែកសន្តិសុខស្បៀងអាហារ លំនឹងមូលដ្ឋានកសិកម្ម ពង្រឹងនិងពង្រីកសមិទ្ធផលលុបបំបាត់ភាពក្រីក្រ ជំរុញយ៉ាងជាក់ស្តែងនូវការស្តារអភិវឌ្ឍន៍ជនបទ ជំរុញការសម្រេចឱ្យជនបទមានជីវភាពកាន់តែធូរធារ កាន់តែមានសុភមង្គល និងកាន់តែស្រស់ស្អាតថែមទៀត។ ប្រជាកសិករនៅទូទាំងប្រទេសចិន ត្រូវចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការពន្លឿន ការធ្វើទំនើបកម្មកសិកម្មនិងជនបទ ដើម្បីធ្វើឱ្យជីវភាពកាន់តែល្អប្រសើរឡើង៕

វិទ្យុមិត្តភាពកម្ពុជាចិន