(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីថ្មីនៃជំងឺកូវីដ ១៩ ចំនួន ១.៨៤៧ ករណីបន្ថែមទៀត នៅថ្ងៃសៅរ៍នេះ ដែលនាំឲ្យចំនួនសរុបឡើងដល់ ១.៨៧៣.៧៤៧នាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៉ិនហួ នៅថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះ មាន១,៧០២ករណី ជាករណីឆ្លងក្នុងស្រុក និង១៣៥ ជាករណីនាំចូល

បើតាមក្រសួងសិង្ហបុរី, នៅថ្ងៃសៅរ៍នេះ មានអ្នកជំងឺកូវីដ ១៩ ពីរនាក់បានស្លាប់ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់១,៦០៧នាក់៕