(ហាណូយ)៖ វៀតណាមបានកត់ត្រាករណីឆ្លង COVID-19 ថ្មីចំនួន ២,៤៧៩នាក់ កាលពីថ្ងៃសៅរ៍ ពោលគឺធ្លាក់ចុះចំនួន ៦០១នាក់ បើធៀបនឹងថ្ងៃសុក្រ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២។

បូកបន្ថែមកករណីឆ្លងថ្មីខាងលើនេះបាននាំឲ្យចំនួនសរុបកើនឡើងដល់ ១១,៤៥៦,៥៥៨។ ដោយឡកអ្នកជំងឺម្នាក់នៅខេត្ត Ninh Binh ភាគខាងជើង បានស្លាប់នៅថ្ងៃសៅរ៍នេះ ធ្វើឲ្យចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់ ៤៣,១៣៨។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា អ្នកជំងឺកូវីដ ១៩ ចំនួន ១០,៥៧៨,៣៩០នាក់ ឬជាង ៩២ភាគរយនៃអ្នកឆ្លងសរុបបានជាសះស្បើយ៕