(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋ អាមេរិក លោក ចូ បៃដិន (Joe Biden) បាន ព្រមាន រុស្ស៊ី ពី ផល វិបាក ដ៏ ធ្ងន់ធ្ងរ ប្រសិនបើ ទីក្រុងមូស្គូជ្រើសរើសប្រើ អាវុធ នុយក្លេអ៊ែរ ឬ អាវុធគីមី នៅ អ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២។

ការព្រមានរបស់លោកបៃដិន ខាងលើនេះបានធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយបានចេញផ្សាយ នៅថ្ងៃសុក្រសប្តាហ៍នេះ។ នៅពេលត្រូវបានសួរថា តើលោកនឹងនិយាយអ្វីប្រសិនបើលោកបានដឹងថា ទីក្រុងមូស្គូកំពុងពិចារណាលើការប្រើប្រាស់អាវុធប្រល័យលោក ដើម្បីទប់ស្កាត់ការវាយលុកដែលទីក្រុងកៀវអះអាងថា កំពុងទទួលបានជោគជ័យនៅភាគខាងកើតអ៊ុយក្រែន នោះ? លោក បៃដិន បានឆ្លើយយ៉ាងដូច្នេះថា «កុំ កុំធ្វើដូច្នេះ, ប្រសិនបើដូច្នោះមែន រុស្ស៉ីធ្វើឲ្យសង្គ្រាមផ្លាស់ប្តូរទៅរកភាពបាត់បង់អ្វីទាំងអស់ ក្នុងសម័យសង្រ្គាមលោកលើកទី២»

យ៉ាង នេះក្តី លោក ប្រធានាធិបតី បាន បដិសេធ មិន បញ្ជាក់ ពី អ្វី ដែល ជា ការ ឆ្លើយ តប របស់ សហរដ្ឋ អាមេរិកឡើយ។ ប៉ុន្តែលោកបានរលឹកថា ប្រសិនបើការវាយប្រហារនុយក្លេអ៊ែរ ឬគីមីកើតឡើង រុស្ស៊ីនឹងរដ្ឋផ្តាច់ការមួយសម្រាប់ពិភពលោក ហើយការឆ្លើយតបរបស់អាមេរិកនឹងអាស្រ័យលើទំហំនៃសកម្មភាពរបស់ទីក្រុងមូស្គូ។

គួរបញ្ជាក់ថា កាលពីពាក់កណ្តាលខែសីហា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គី សយហ្គូ (Sergey Shoigu) បានច្រានចោលការអះអាងដែលថា ទីក្រុងមូស្គូ អាចនឹងប្រើអាវុធនុយក្លេអ៊ែក្នុងប្រទេសអ៊ុយក្រែនថាមិនសមហេតុផល កាលពីពាក់កណ្តាលខែសីហា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានច្រានចោលការអះអាងដែលថា ទីក្រុងមូស្គូ អាចនឹងប្រើអាវុធនុយក្លេអ៊ែក្នុងប្រទេសអ៊ុយក្រែនថាជាការលើកឡើងដែលមិនសមហេតុផល។ ជំហរនុយក្លេអ៊ែរបច្ចុប្បន្នរបស់រុស្ស៊ីអនុញ្ញាតឲ្យប្រើប្រាស់គឺនៅពេលដែលអត្ថិភាពនៃរដ្ឋត្រូវបានគំរាមកំហែង៕