(ប៉េកាំង)៖ ព្រឹកថ្ងៃទី១៦ ខែកញ្ញា ពិព័រណចិន-អាស៊ាន និងកិច្ចប្រជុំកំពូលវិនិយោគនិងធុរកិច្ចចិន-អាស៊ានលើកទី១៩ បានសម្ពោធបើកនៅទីក្រុងណាននីងភូមិភាគស្វយ័តក្វាំងស៊ី។ លោក Han Zheng សមាជិកអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីសចិន និងជាឧបនាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួមពិធីសម្ពោធបើក និងបានថ្លែងសុន្ទរកថា។

លោក Han Zheng បានលើកឡើងថា ឆ្នាំ២០២២ ជាឆ្នាំចាប់ផ្តើមនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិននិងអាស៊ាន សង្ឃឹមថាភាគីទាំងពីរប្រើឱ្យល្អនូវឱកាសថ្មី នៃការអនុវត្ត «កិច្ចព្រមព្រៀងទំនាក់ទំនងភាពជា ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់» (RCEP) បន្តពង្រីកការបើកទូលាយនិងកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើតសហគមន៍រួមវាសនា ចិន-អាស៊ានឱ្យកាន់តែស្និទ្ធស្នាល។

លោកបានលើកគំនិតផ្តួចផ្តើម ៥ ចំណុច៖ ១. ពង្រឹងការតភ្ជាប់យុទ្ធសាស្ត្រ អនុវត្តពេញលេញនូវ «សេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំកំពូលរំលឹកខួប ៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងសន្ទនាចិន-អាស៊ាន» ដើម្បីកសាងឱ្យបានល្អនូវទំនាក់ទំនងភាពជា ដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងចិននិងអាស៊ាន។ ២. ខិតខំបង្កើនកម្រិតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដើម្បីអនុវត្តកិច្ចព្រមព្រៀង RCEP ប្រកបដោយគុណភាពខ្ពស់។ ៣. ជំរុញការតភ្ជាប់ទាក់ទងគ្នាខាងវិស័យហេដ្ឋារចនាសម្ព័ន្ធ ជំរុញការរួមគ្នាកសាង ច្រកផ្លូវពាណិជ្ជកម្មដីគោក-សមុទ្រអន្តរជាតិថ្មី ដោយមានកម្រិតខ្ពស់។ ៤. ខិតខំពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បៃតង ដើម្បីកែលម្អទ្រង់ទ្រាយឧស្សហកម្មប្រកបដោយភាពបៃតង។ ៥. បន្តជំរុញឱ្យប្រជាជនយោគយល់រាប់អានគ្នា បន្តពង្រឹងមូលដ្ឋានការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននៃទ្វេភាគី។

ក្នុងពិធីសម្ពោធបើក ភ្ញៀវកិត្តិយសអន្តរជាតិដូចជាសម្តេច ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាជាដើម ក៏បានអញ្ជើញថ្លែងសុន្ទរកថាតាមអនឡាញ៕

វិទ្យុមិត្តភាពកម្ពុជាចិន