(ប៉េកាំង)៖ ថ្ងៃទី១៦ ខែកញ្ញា កិច្ចប្រជុំស្តីពីការជំរុញអនុវត្ត «សន្ធិសញ្ញា Marrakech» ដែលសហការរៀបចំដោយ ក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងសមាគមជនពិការចិនបានបើកធ្វើនៅក្រុងប៉េកាំង។

អ្នកទទួលខុសត្រូវនៃសមាគមជនពិការចិនបានលើកឡើងថា «សន្ធិសញ្ញា Marrakech» ត្រូវបានអនុវត្តនៅប្រទេសចិន វានបានបង្ហាញដោយពេញលេញ នូវការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ចំពោះជនពិការនិងកិច្ចការជនពិការ ដែលនឹងមានប្រយោជន៍ស្រាប់ជនពិការភ្នែកចំនួនជាង ១៧០០ នាក់របស់ចិន។ សមាគមជនពិការចិននឹងចាត់ទុក ការអនុវត្តសន្ធិសញ្ញានេះជាកាលានុវត្តភាព ពង្រីកកម្លាំងផ្តល់ផលិតផលវប្បធម៌ដល់ជនពិការ ដើម្បីបំពេញតាមតម្រូវការផ្នែកស្មារតី និងវប្បធម៌របស់ជនពិការ។

អគ្គនាយកនៃអង្គការសកម្មសិទ្ធិបញ្ញាពិភពលោក បានផ្ញើសារជូនពរ អគ្គនាយករងបានជូនពរតាមប្រព័ន្ធវីដេអូ ដើម្បីស្វាគមន៍ប្រទេសចិន ក្លាយជាសមាជិកសំខាន់នៃត្ត «សន្ធិសញ្ញា Marrakech» ព្រមទាំងបានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ចិន ដើម្បីជំរុញឱ្យជនពិការភ្នែកចូលរួមសក្មភាពវប្បធម៌ ដោយសមភាព។ លោករំពឹងថានឹងអាចសហការជាមួយចិន ក្នុងការជំរុញអនុវត្តសន្ធិសញ្ញានេះ ដើម្បីផ្តល់សុភមង្គលដល់ អ្នកមានឧបសគ្គក្នុងការអានរបស់ចិននិងពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន