(ប៉េកាំង)៖ នៅថ្ងៃទី១៥ ខែកញ្ញា សន្និសីទស្តីពីការផ្ទេរបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការនវានុវត្តន៍ចិនអាស៊ានលើកទី១០ (ខាងក្រោមនេះ ហៅកាត់ថា សន្និសីទនវានុវត្តន៍ចិនអាស៊ាន) បានបើកធ្វើនៅទីក្រុងណាននីង ភូមិភាគស្វយ័តក្វាងស៊ីប្រទេសចិន។

ទីតាំងកម្មវិធី ថតដោយ Lei Qijun សន្និសីទនវានុវត្តន៍ចិនអាស៊ាននាឆ្នាំនេះ បានបើកដំណើរការ និងចេញផ្សាយបណ្តុំការងារសំខាន់ៗ របស់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសចិន។ ការងារទាំងនោះរួមដូចជា ការដាក់ចេញនូវផែនការលើកកម្ពស់ នវានុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិនអាស៊ាន ទៅកាន់ពិភពលោកជាលើកដំបូង ដែលនេះជាវិធានការសំខាន់មួយ ក្នុងការបង្កើនកម្រិតកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិនអាស៊ានគ្រប់ជ្រុងជ្រោយ បានចាប់ផ្តើមប្រតិបត្តិការពិសេស ផ្ទេរបច្ចេកវិទ្យាចិនអាស៊ាន ដែលប្រតិបត្តិការនេះ បានជ្រើសរើសឧស្សាហកម្មសំខាន់ៗចំនួន ១០០០ ក្នុងក្របខណ្ឌទូទាំងប្រទេសចិន ដែលគ្របដណ្តប់លើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃបណ្តាប្រទេសអាស៊ាន។

បច្ចេកវិទ្យាជឿនលឿន និងអាចអនុវត្តបានក្នុងវិស័យចីរភាព ដែលសមស្របសម្រាប់ការផ្សព្វផ្សាយដល់ប្រទេសអាស៊ាន ត្រូវបានប្រមូលប្រកាសជាលើកដំបូង រៀបចំពិធីសម្ពោធបង្កើតសម្ព័ន្ធផ្ទេរបច្ចេកវិទ្យាចិនអាស៊ាន។ សម្ព័ន្ធនេះជាយន្តការកិច្ចសហប្រតិបត្តិការ ក្នុងប្រទេសចិនដំបូងគេ សម្រាប់ការផ្ទេរបច្ចេកវិទ្យាទៅកាន់អាស៊ាន។ ការរៀបចំដំណើរការការប្រកួតប្រជែងសហគ្រិនភាពចិនអាស៊ាន និងពិធីបើកសម្ពោធជំរុំសហគ្រិនភាព និងនវានុវត្តន៍ចិនអាស៊ាន ដែលការប្រកួតប្រជែងនេះ សហការរៀបចំជាលើកដំបូង ដោយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសចិន និងអាស៊ាន។

ពិធីបើកសម្ពោធបង្កើតសម្ព័ន្ធផ្ទេរបច្ចេកវិទ្យាចិនអាស៊ាន ថតដោយ Lei Qijun។ ប្រភពបានឱ្យដឹងថា ប្រធានបទនៃសន្និសីទនវានុវត្តន៍ចិនអាស៊ាននាឆ្នាំនេះគឺ «រួមគ្នាជាមួយកិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដើម្បីរួមគ្នាកសាងប្រទេសជាតិដ៏រុងរឿង» ដោយផ្តោតលើវិស័យ «បច្ចេកវិទ្យាឌីជីថល និងសុខភាព» រៀបចំព្រឹត្តិការណ៍ផ្សេងៗដូចជា ពិធីបើក និងវេទិកាសំខាន់ៗ នៃសន្និសីទនវានុវត្តន៍ចិនអាស៊ាន វេទិកាអ្នកវិទ្យាសាស្ត្រវ័យក្មេង១០+៣លើកទី៤ ពិព័រណ៍បច្ចេកវិទ្យាទំនើបនៃព្រឹត្តិការណ៍ពិព័រណ៍ចិនអាស៊ានលើកទី១៩ សន្និសីទផ្សព្វផ្សាយ និងផ្គូផ្គងបច្ចេកវិទ្យាឌីជីថលចិនអាស៊ាន និងសន្និសីទជំរុញកិច្ចសហប្រតិបត្តិការលើការផ្ទេរបច្ចេកវិទ្យា «ខ្សែក្រវាត់ និងផ្លូវ»។

សន្និសីទវានុវត្តន៍ចិនអាស៊ាននេះ បានប្រមូលផ្តុំធនធានបញ្ញា ផ្លាស់ប្ដូរទស្សនវិស័យ និងរួមគ្នាគូររូបភាពនៃនវានុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីរួមចំណែកក្នុងការកសាង សហគមន៍នវានុវត្តន៍ចិនអាស៊ានដ៏កាន់តែជិតស្និទ្ធ៕

វិទ្យុមិត្តភាពកម្ពុជាចិន