(សិង្ហបុរី)៖ សិង្ហបុរីបានបន្តរកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មីៗចំនួន ១,៨២៤នាក់បន្ថែមទៀត នៅថ្ងៃសៅរ៍នេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១,៨៥៨,៤៩៧នាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៉ិនហួ នៅថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងចំណោមករណីឆ្លងខាងលើនេះមាន ១,៦៥៧នាក់ ជាករណីឆ្លងក្នុងស្រុក និង ១៦៧នាក់ ជាករណីនាំចូល។

បើតាមក្រសួងសុខាភិបាលសិង្ហបុរី, គ្មានការស្លាប់ថ្មីណាមួយត្រូវបានរាយការណ៍នៅថ្ងៃសៅរ៍ទេ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបមិនផ្លាស់ប្តូរនៅត្រឹម ១,៦០២នាក់៕