(ហាណូយ)៖ វៀតណាមបានកត់ត្រាករណីឆ្លងកូវី ១៩ ២,៤៩៨នាក់បន្ថែមទៀត នៅថ្ងៃសៅរ៍នេះ ដែលធ្លាក់ចុះចំនួន ១,១៥១នាក់ កាលពីថ្ងៃសុក្រ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន ស៉ិនហួ នៅថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២២។

ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា ករណីឆ្លងថ្មីទាំងអស់ខាងលើនេះ ជាករណីឆ្លងក្នុងស្រុក។ បូកបន្ថែមការឆ្លងដែលបានរាយការណ៍ថ្មីនេះ បាននាំឱ្យចំនួនសរុបកើនឡើងដល់ ១១,៤៣៧,៩៧០នាក់។

ដោយឡែកមិនមានអ្នកស្លាប់ដោយសារកូវីដ ១៩ នោះទេ ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ ខណៈចំនួនអ្នកស្លាប់សរុបមានចំនួន ៤៣,១២៦នាក់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសៅរ៍នេះ នៅទូទាំងប្រទេសវៀតណាម អ្នកជំងឺកូវីដ-១៩ ចំនួន ១០,២៨៧,១៤៣ ឬ៩០ ភាគរយនៃអ្នកឆ្លងសរុបបានជាសះស្បើយ៕