(ប៉េកាំង)៖ នៅវេលាម៉ោង២០ ថ្ងៃទី១០ ខែកញ្ញា «រាត្រីសមោសរអបអរសាទរបុណ្យសែនព្រះខែ របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនឆ្នាំ២០២២» នឹងចាក់បញ្ចាំងតាមពេលកំណត់ ដើម្បីបន្ថែមបរិយាកាសសប្បាយរីករាយនិង «ការសម្តែងសិល្បៈនៅពេលជួបជុំគ្នា» ដល់កូនចៅចិននៅទូទាំងពិភពលោក។

ឆ្នាំនេះ «រាត្រីសមោសរអបអរសាទរបុណ្យសែនព្រះខែរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន» នឹងរៀបចំធ្វើនៅក្រុង Zhang Jiagang ខេត្ត Jiang Su នៃប្រទេសចិន។ រាត្រីសមោសរអបអរសាទរបុណ្យសែនព្រះខែឆ្នាំនេះ នឹងផ្តោតសំខាន់ទៅលើការផ្សព្វផ្សាយលើវិស័យគំនិត សិល្បៈនិងបច្ចេកទេស ដើម្បីបង្ហាញពីកម្លាំងទាក់ទាញដ៏ពិសេស របស់វប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ប្រជាជាតិចិន ក៏ដូចជាបង្ហាញពីកម្លាំងរួបរួម សាមគ្គីភាពនិងមោទនភាពរបស់ប្រជាជាតិចិនផងដែរ។

ដោយឡែក លោក Chen Dong លោកស្រី Liu Yang និងលោក Cai Xuzhe អវកាសយានិកនៃយានអវកាស Shenzhou-១៤ នឹងឆ្លងបុណ្យសែនព្រះខែរបស់ប្រជាជនចិនជាលើកដំបូង នៅស្ថានីយអវកាសរបស់ចិន។ អវកាសយានិករបស់ចិនទាំងបីរូបនេះ នឹងថតវីដេអូពិសេសសម្រាប់រាត្រីសមោសរអបអរសាទរ បុណ្យសែនព្រះខែរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ព្រមទាំងនឹងផ្ញើការជូនពរបុណ្យសែនព្រះខែ និង «ផ្កាយមានភ័ព្វសំណាង» ចំពោះប្រជាជនចិននៅទូទាំងពិភពលោកទៀតផង។

យប់ថ្ងៃនេះ នៅវេលាម៉ោង២០ ថ្ងៃទី១០ ខែកញ្ញា «រាត្រីសមោសរអបអរសាទរបុណ្យសែនព្រះខែ របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនឆ្នាំ២០២២» នឹងចាក់បញ្ចាំងក្នុងពេលដំណាលគ្នា តាមកម្មវិធីប្រព័ន្ធសារព័ត៌មានបែបថី្ម ដូចជាប៉ុស្តិ៍ទូរទស្សន៍CCTV-1 ប៉ុស្តិ៍ទូរទស្សន៍CCTV-3 ប៉ុស្តិ៍ទូរទស្សន៍ CCTV-4 ប៉ុស្តិ៍ទូរទស្សន៍ CCTV-15 ប៉ូស្តិ៍ទូរទស្សន៍រូបភាពភ្លឺច្បាប់ទម្រង់ 8K វិទ្យុសិល្បៈ វិទ្យុតន្រ្តី វិទ្យុមហាតំបន់ឈូងសមុទ្រក្វាងតុង ហុងកុងនិងម៉ាកាវ វិទ្យុច្រកសមុទ្រតៃវ៉ាន់ កម្មវិធី APP ព័ត៌មាន កម្មវិធី APP នៃវីដេអូឃ្លីបនិង APP ព័ត៌មានរបស់ស្ថានីយទូរទស្សន៍មជ្ឈិមចិនជាដើម ក្រៅពីនេះបណ្តាញទំនាក់ទំនងសង្គមនៅបរទេស ក៏នឹងចាក់ផ្សាយក្នុងពេលដំណាលគ្នាជូនចំពោះ ទស្សនិកជននៅទូទាំងពិភពលោកផងដែរ ៕

វិទ្យុមិត្តភាពកម្ពុជាចិន