(ប៉េកាំង)៖ តាំងពីចូលឆ្នាំនេះមក ការលក់ដូរផលិតផលរបស់ក្រុមហ៊ុន មានភាពសន្ទុះខ្លាំងក្លាដោយទទួលបាន ការបញ្ជាទិញពីអឺរ៉ុបនិងសហរដ្ឋអាមេរិក ជាបន្តបន្ទាប់។ នាពេលបច្ចុប្បន្ននេះ ការបញ្ជាទិញត្រូវបានចាត់ចែងរហូតដល់ ខែតុលាឆ្នាំនេះហើយ»។ ក្នុងខេត្ត Zhejiang ភាគខាងកើតប្រទេសចិន អ្នកទទួលខុសត្រូវពាក់ព័ន្ធ នៃសហគ្រាសផលិតគ្រឿងបង្គុំរថយន្ត ដូចជាបូមរដយន្ត «shock absorber» ជាដើមបានថ្លែងដូចពោលខាងលើ ទៅកាន់ប្រព័ន្ធសារព័ត៌មាននាពេលថ្មីៗកន្លងទៅនេះ។

នេះគឺជាការពន្យល់ដ៏រស់រវើកមួយចំពោះ ការអភិវឌ្ឍពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន។ យោងតាមទិន្នន័យនាំចេញនាំចូលនៃទំហំពាណិជ្ជកម្ម ជាមួយបរទេសរបស់ប្រទេសចិនប្រចាំខែសីហា ឆ្នាំនេះដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយចិន កាលពីថ្ងៃទី៧ ខែកញ្ញា បានបង្ហាញឱ្យឃើញថា ក្នុងរយៈពេល ៨ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុបជាមួយបរទេស នៃប្រទេសចិនបានឡើងដល់ ២៧,៣ ទ្រីលានប្រាក់យាន់ចិន ដែលកើនឡើង ១០,១ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១។ ក្នុងនោះ ការនាំចេញបានកើនឡើង ១៤,២ ភាគរយ ឯការនាំចូលបានកើនឡើង ៥,២ ភាគរយ។

ក្នុងបរិបទនៃការបង្អង់ល្បឿនកើនឡើងនៃសេដ្ឋកិច្ចសកល និងតម្រូវការពាណិជ្ជកម្មអន្តរជាតិត្រូវបានកាត់បន្ថយ ក្នុងរយៈពេល ៨ ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុបជាមួយបរទេស នៃប្រទេសចិនសម្រេចបាននូវកំណើនយ៉ាងនឹងនរ គឺបានមកដោយមិនងាយទេ ដែលឆ្លុះបញ្ចាំងពីលក្ខណៈពិសេសយ៉ាងលេចធ្លោ គឺមានភាពធន់និងកម្លាំងរស់រវើកដ៏ខ្លាំងក្លា។

ក្នុងនោះ ក្នុងនាមជាកម្លាំងចលករនៃពាណិជ្ជកម្ម ជាមួយបរទេសរបស់ប្រទេសចិន សមិទ្ធផលរបស់សហគ្រាសឯកជនគឺ គួរឱ្យកត់សម្គាល់។ ក្នុងរយៈពេល ៨ខែដើមឆ្នាំនេះ ទំហំនាំចូលនាំចេញរបស់សហគ្រាសឯកជន បានឡើងដល់ ១៣,៦៨ ទ្រីលានប្រាក់យាន់ចិនដែលកើនឡើង ១៤,៩ ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ២០២១ ខ្ពស់ជាង ៤,៨ ភាគរយដែលជាល្បឿនកំណើនជាទូទៅនៃទូទាំងប្រទេសចិន ត្រូវជា ៥០,១ភាគរយនៃទំហំទូទៅ នៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន។ ការអភិវឌ្ឍផលិតផលថ្មី ការត្រួតត្រាយទីផ្សារថ្មី ការកែសម្រួលនិងលើកកម្ពស់កម្រិតថ្នាក់ នៃការធ្វើឌីជីថលូបនីយកម្មនិងស្វែងរកមុខរបរ និងរូបមន្តថ្មីនៃធុរកិច្ចអេឡិចត្រូនិចឆ្លងដែនជាដើម។ល។ កម្លាំងរស់រវើកនៃសហគ្រាសឯកជន ទទួលបានការឆ្លុះបញ្ចាំងដោយផ្ទាល់ពី ទិន្នន័យអំពីការនាំចេញនាំចូល ។

លើសពីនេះទៅទៀត កម្លាំងរស់រវើកនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិន ក៏បានមកពីការធ្វើពិពិធកម្មបង្កើតរចនាសម័្ពន្ធ នៃទីផ្សារផងដែរ។ ក្នុងរយៈពេល ៨ខែដើមឆ្នាំនេះ ទំហំនាំចេញនាំចូលរបស់ប្រទេសចិន ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ ដូចជា សមាគមអាស៊ាន សហភាពអឺរ៉ុបនិងអាមេរិកជាដើម បានកើនឡើង ១៤ភាគរយ ៩,៥ ភាគរយនិង ១០,១ភាគរយដោយឡែកពីគ្នា បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១។ ក្នុងពេលដំណាលគ្នា ទំហំនាំចេញនាំចូលរបស់ប្រទេសចិន ជាមួយប្រទេសតាមបណ្តោយ «ខ្សែក្រវាត់និងផ្លូវ» បានកើនឡើង ២០,២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ ២០២១ ឯទំហំនាំចេញនាំចូលរបស់ប្រទេសចិន ជាមួយរដ្ឋសមាជិកចំនួន ១៤ ផ្សេងទៀតនៃកិច្ចព្រមព្រៀង RCEP បានកើនឡើង ៧,៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ហើយផលប្រយោជន៍ពីគោលនយោបាយ RCEP កំពុងលេចចេញឥតឈប់ឈរ។

ព្រមពេលជាមួយគ្នានេះ កម្លាំងរស់រវើកនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិន ក៏គឺនៅត្រង់ការធ្វើតាមនិន្នាការ ពង្រីកឧត្តមភាពរបស់ខ្លួន ក៏ដូចជាផ្តល់នូវអ្វីដែលពិភពលោកត្រូវការផងដែរ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ឧស្សាហកម្មរថយន្តថាមពលថ្មីរបស់ប្រទេសចិន ទទួលបានការអភិវឌ្ឍយ៉ាងផុលផុស ហើយកម្លាំងប្រកួតប្រជែងអន្តរជាតិរបស់វា ត្រូវបានលើកកម្ពស់យ៉ាងខ្លាំង។ ក្នុងរយៈពេល ៧ ខែដើមឆ្នាំនេះ ការនាំចេញរថយន្តថាមពលថ្មីរបស់ប្រទេសចិន បានកើនឡើងលើសពី ៩០ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ដែលបានក្លាយជាចំណុចលេចធ្លោនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិន។

សូមបញ្ជាក់ថា នៅថ្ងៃទី ៨ ខែកញ្ញា កិច្ចប្រជុំពិភាក្សាអំពីពាណិជ្ជកម្មនិងវិនិយោគចិនអន្តរជាតិលើកទី ២២ បានបើកធ្វើនៅខេត្ត Fujian ភាគអាគ្នេយ៍នៃប្រទេសចិន។ ពាណិជ្ជករដែលមកពីប្រទេសនិងតំបន់សរុបប្រហែល ៧០ បានចូលរួមពិព័រណ៍តាមរបៀបអនឡាញឬនៅកន្លែងផ្ទាល់។ នេះគឺជាវេទិកាសាធារណៈមួយទៀត សម្រាប់ជំរុញការវិនិយោគនិងពាណិជ្ជកម្មអន្តរជាតិដែលប្រទេសចិនផ្តល់ដល់ពិភពលោក។ ពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន ដែលមានភាពធន់យ៉ាងខ្លាំងគឺជា «ភាពរស់រវើកថ្មី» សម្រាប់លើកកម្ពស់សេដ្ឋកិច្ចពិភពលោកជាប់ជានិច្ច៕

វិទ្យុមិត្តភាពកម្ពុជាចិន