(ប៉េកាំង)៖ កាលពីថ្ងៃទី៧ ខែកញ្ញា លោក Xi Jinping បានតបសំបុត្រទៅកាន់និស្សិតគរុកោសល្យនៃ «ផែនការគ្រូបង្រៀនល្អ» នៃសាកលវិទ្យាល័យគរុកោសល្យប៉េកាំង ដោយផ្ញើការរំពឹងទុកយ៉ាងខ្ពស់ចំពោះពួកគេ ហើយបានសម្តែងការអបអរសាទរ និងជូនពរចំពោះសិស្សានុសិស្ស បុគ្គលិក អតីតសិស្សសាលានិងលោកគ្រូ អ្នកគ្រូទូទាំងប្រទេសចិនក្នុងឱកាសខួបលើកទី ១២០ នៃការបង្កើតសាកលវិទ្យាល័យគរុកោសល្យប៉េកាំងនិងទិវាគ្រូបង្រៀនលើកទី ៣៨។ តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ នៃបក្សកុម្មុយនីស្តចិនមក អគ្គលេខាធិការបានសម្តែងការជឿជាក់ និងការរំពឹងទុកច្រើនដង ចំពោះគ្រូបង្រៀនតាមរយៈសារលិខិត៕

វិទ្យុមិត្តភាពកម្ពុជាចិន