(ប៉េកាំង)៖ បុណ្យសែនលោកខែ ជាថ្ងៃបុណ្យប្រពៃណីដ៏សំខាន់មួយរបស់ប្រជាជនចិន។ ទំនៀមទំលាប់បុណ្យសែនលោកខែ គឺចាប់ពីពេលបុរាណមនុស្សសែនព្រះច័ន្ទ គយគន់ព្រះច័ន្ទ ច្រៀងសរសើរដល់ព្រះច័ន្ទ ក្នុងបំណងឆ្លៀតពេលដែលព្រះច័ន្ទពេញបូរមី ប្រៀបធៀបនឹងការជួបជុំយ៉ាងសុខសាន្តរបស់មនុស្ស ដូច្នេះក៏ត្រូវបានហៅថាជាបុណ្យជួបជុំសាមគ្គី។ នៅថ្ងៃបុណ្យនេះ ប្រជាជនចិននឹងជួបជុំជាមួយញាតិក្រុមគ្រួសារ រួមគ្នាគយគន់ដួងច័ន្ទ ហូបនុំសែនលោកខែ នឹករំលឹកស្រុកកំណើតនិងញាតិមិត្ត បួងសួងសុំឱ្យប្រមូលផលច្រើនៗ និងមានភាពសម្បូរសប្បាយ។ បុណ្យសែនលោកខែបង្ហាញនូវបំណងប្រាថ្នាដ៏ល្អបវរ របស់ប្រជាជនចិនដែលសង្ឈឹមថាក្រុមគ្រួសារជួបជុំសុខសប្បាយ ហើយជីវភាពមានសុភមង្គលផង ក៏ដូចជាមនោសញ្ចេតនាដ៏ក្រាស់ក្រែល ចំពោះស្រុកកំណើតនិងមាតុប្រទេស។

សូមឱ្យមនុស្សទាំងអស់បានសុខជារៀងរហូត ទោះនៅឆ្ងាយពីគ្នាក៏អាចសម្លឹងមើលដួងច័ន្ទពេញវង់ជាមួយគ្នាបានដែរ។ (但愿人长久,千里共婵娟) ឃ្លាកំណាព្យនេះមានប្រវត្តិសាស្ត្រជាងពាន់ឆ្នាំហើយ ដែលបានបង្ហាញពីស្មារតីមួយរបស់ជនជាតិចិន ដែលផ្តោតសំខាន់លើមនោសញ្ចេតនាដ៏ស្មោះស្ម័គ្រ និងគោរពសច្ចធម៌។ សង្ឃឹមថាញាតិមិត្តរបស់មនុស្សទាំងអស់លើពិភពលោក សុទ្ធតែបានសុខសាន្ត ទោះជានៅឆ្ងាយពីគ្នាក្តី ក៏យើងអាចរួមគ្នាបណ្តែតអារម្មណ៍លើពន្លឺដួងច័ន្ទដ៏ស្រស់បវរនេះក្នុងពេលតែមួយ។

គ្រួសារទាំងអស់ជួបជុំគ្នាយ៉ាងសប្បាយរីករាយ ទៅសួរសុខទុក្ខញាតិមិត្តជូនពរគ្នាទៅវិញទៅមក គឺដើម្បីបង្ហាញពីមនោសញ្ចេតនាដ៏ស៊ីជម្រៅ រវាងញាតិសន្តាន មិត្តភាព ស្នេហានិងសមមិត្ត។លោក Xi Jinping ប្រធានរដ្ឋចិនបានបកស្រាយនូវសញ្ញាស្មារតីមួយនេះរបស់ប្រជាជាតិចិនដោយស្មោះស្ម័គ្រ និងកក់ក្តៅថា៖ «សង្គមបច្ចុប្បន្ននេះប្រែប្រួលយ៉ាងឆាប់រហ័ស មនុស្សជាប់រវល់នឹងការងារភ្លេចបាយភ្លេចទឹក ចល័តគ្រប់ទិសទីដើម្បីតែទ្រទ្រង់ជីវភាព ប៉ុន្តែសូមកុំភ្លេចមនោសញ្ចេតនាពិតរបស់មនុស្ស កុំកាត់ផ្តាច់មនោសញ្ចេតនាពិតដោយសារនៅឆ្ងាយពីគ្នា កុំភ្លេចមនោសញ្ចេតនាពិតដោយសារភាពរវល់មមាញឹកប្រចាំថ្ងៃ កុំធ្វេសប្រហែលមនោសញ្ចេតនាពិតខណៈពេលដែលកំពុងខិតខំតស៊ូទាំងយប់ទាំងថ្ងៃ»។ ក្នុងគ្រួសារសុខដុមរមនា គ្រប់កិច្ចការនឹងជោគជ័យ ប្រទេសជាតិសុខសាន្ត ប្រជាជនមានសុភមង្គល។

បុណ្យសែនព្រះខែជាថ្ងៃបុណ្យដែលជួបជុំគ្រួសារ។ ជានិច្ចកាល លោក Xi Jinping បានយកចិត្តទុកដាក់លើគ្រួសារ ការបង្រៀនក្នុងគ្រួសារនិងឥរិយបថគ្រួសារ។ ក្នុងភ្នែករបស់លោក «គ្រួសារជាមេរៀនទីមួយក្នុងជីវិត ឳពុកនិងម្តាយជាគ្រូបង្រៀនទី១របស់កូន»។ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ត្រូវជាខួបកំណើតអាយុ៨៨ឆ្នាំរបស់ឪពុកលោក Xi Jinping កម្មវិធីជួបជុំគ្រួសារដ៏កម្រមួយ តែលោក Xi Jinping ដែលកាន់មុខតំណែងជាអភិបាលខេត្ត Fujian ពេលនោះមិនអាចមកបានដោយសារជាប់រវល់ការងាររដ្ឋ។ លោក Xi Jinping បានផ្ញើសារលិខិតជូនពរដល់ឳពុកដោយខ្មាស់អៀន។

នៅក្នុងសារលិខិត លោកបានរៀបរាប់អំពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះឳពុកម្តាយ។ លោកបានសរសេរថា យប់ម្សិលមិញ ខ្ញុំគេងមិនលក់សោះ រំភើបចិត្តដោយសារអបអរសាទរខួបកំណើតរបស់លោកពុក ហើយក៏សោកស្ដាយដែលមិនបានទៅធ្វើ ពិធីខួបកំណើតជូនលោកពុក។ ចាប់ពីខ្ញុំកើតមក បានអមដំណើរពុកម៉ែអស់រយៈពេល៤៨ឆ្នាំ ការយល់ដឹងចំពោះឳពុកម្តាយ ក៏ដូចជាមនោសញ្ចេតនាចំពោះឳពុកម្តាយកាន់តែស៊ីជម្រៅ ខណៈពេលនឹងពេលវេលាកាន់តែទៅមុខ…នៅក្នុងសារលិខិត លោកបានលើកឡើងពីចរិតថ្លៃថ្នូរដែលបន្តវេននិងរៀនសូត្រពីឳពុក។

លោក Xi Jinping ក៏រំលឹកឡើងវិញនូវម្តាយបានអៀវលោកទៅទិញសៀវភៅឈ្មោះប្រវត្តិ YueFei ហើយនិទានរឿងអំពីការបម្រីជាតិមាតុភូមិ ដោយភក្តីភាពនិងរឿងម្ដាយ Yue Fei សាក់អក្សរនៅខ្នង Yue Fei។ ក្រោមឥទ្ធិពលរបស់ឳពុកម្តាយនិងឥរិយាបថគ្រួសារ លោកតែងតែអនុវត្តប្រពៃណីដែលកតញ្ញូក្នុងគ្រួសារ និងបម្រើជាតិដោយភក្តីភាព។ លោកបានសម្គាល់ថា មានឥរិយាបថគ្រួសារល្អ គ្រួសារក៏អាចកាន់តែមានភាពរុងរឿង និងភាពរលូន។បើឥរិយាបថគ្រួសារមិនល្អ នឹងជះឥទ្ធិពលអាក្រក់ដល់កូនចៅជំនាន់ក្រោយនិងសង្គម។ លោកបានថ្លែងថា «គ្រួសារសុខដុមរមនា សង្គមទើបអាចមានស្ថិរភាព គ្រួសារមានសុភមង្គល សង្គមទើបអាចមានវិបុលសុខ គ្រួសារមានអរិយធម៌ សង្គមទើបអាចមានអរិយធម៌ផងដែរ»

«ប្រទេសធំក៏មានរឿងដែលផោ្តតសំខាន់ផងដែរ។ រឿងរាប់ពាន់ តាមពិតជាជារឿងរបស់គ្រួសាររាប់ពាន់ម៉ឺន»
ក្នុងសារអបអរឆ្នាំថ្មីនៅឆ្នាំ ២០២២ ពាក្យពេចន៍ដ៏កក់ក្តៅនិងមនោសញ្ចេតនាដ៏ស្មោះស្ម័គ្ររបស់លោក Xi Jinping បានបង្ហាញពីនូវអារម្មណ៍អំពីប្រជាជនរបស់មេដឹកនាំកំពូលនៃប្រទេសមួយ»។ រាល់គ្រួសារបានល្អ ទើបប្រទេសបានល្អ ទើបប្រជាជនបានល្អ»។ លោកជឿជាក់ថា អនាគត និងជោគវាសនារបស់គ្រួសារគឺភ្ជាប់យ៉ាងជិតស្និទ្ធ ជាមួយនឹងអនាគតនិងជោគវាសនារបស់ប្រទេសនិងប្រជាជន។ ភាពរុងរឿងរបស់ប្រទេសជាតិ ស្តារភាពរុងរឿងរបស់ប្រជាជន និងសុភមង្គលរបស់ប្រជាជនមិនមែនជាអរូបីទេ ប៉ុន្តែនៅទីបំផុតបានឆ្លុះបញ្ចាំងពីសុភមង្គលរបស់រាប់ពាន់ម៉ឺនគ្រួសារ និងការកែលម្អជាបន្តបន្ទាប់នៃជីវិតរស់នៅ របស់ប្រជាជនរាប់រយលាននាក់។ នៅក្នុងគំនិតរបស់លោក Xi Jinping ស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជននិងស្ថិតនៅក្នុង សុខុមាលភាពរបស់គ្រួសាររាប់ពាន់ម៉ឺនគ្រួសារ។

ព្រះច័ន្ទរះឯនាយសមុទ្រ វេលាជួបជុំនៅទីជិតឆ្ងាយគឺពេលនេះឯង។ ក្នុងពិធីបុណ្យសែនព្រះខែប្រពៃណីចិនថ្ងៃនេះ សូមឱ្យព្រះច័ន្ទពេញវង់នៅលើមេឃប្រសិទ្ធិពរជ័យបវរមហាប្រសើរ ឱ្យលោកអ្នកតែងតែបានជួបជុំក្នុងគ្រួសារ ក្រុមគ្រួសារមានសុខភាពមាំមួន ក្រុមគ្រួសាររស់នៅដោយសុខសាន្ត៕

វិទ្យុមិត្តភាពកម្ពុជាចិន