(ប៉េកាំង)៖ បុណ្យសែនព្រះខែប្រពៃណីចិនជិតចូលមកដល់ «រាត្រីសមោសរអបអរសាទរបុណ្យសែនព្រះខែ របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនឆ្នាំ២០២២» ក៏នឹងចាក់ផ្សាយជូនទស្សនិកជន ក្រោមប្រធានបទ «ពេញវង់» ដែលពោរពេញទៅដោយមនោសញ្ចេតនា ក្នុងន័យផ្សព្វផ្សាយ «វប្បធម៌ជួបជុំគ្នា» របស់ប្រជាជាតិចិន។

តាមការផ្សាយដំណឹងឱ្យដឹងថា នៅវេលាម៉ោង២០ ថ្ងៃទី១០ ខែកញ្ញា «រាត្រីសមោសរអបអរសាទរបុណ្យសែនព្រះខែ របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនឆ្នាំ២០២២» នឹងចាក់បញ្ចាំងក្នុងពេលដំណាលគ្នា តាមកម្មវិធីប្រព័ន្ធសារព័ត៌មានបែបថី្ម និងប្រព័ន្ធសារព័ត៌មានចម្រុះ ដូចជាប៉ុស្តិ៍ទូរទស្សន៍CCTV-1 ប៉ុស្តិ៍ទូរទស្សន៍ CCTV-3 ប៉ុស្តិ៍ទូរទស្សន៍ CCTV-4 កម្មវិធី APP នៃ CMG Mobile និងកម្មវិធី APP ព័ត៌មាននៃស្ថានីយទូរទស្សន៍មជ្ឈិមចិនជាដើម ពហុវេទិកានិងបណ្តាញទំនាក់ទំនងសង្គមនៅបរទេស ក៏នឹងចាក់ផ្សាយក្នុងពេលដំណាលគ្នាដែរ សូមរង់ចាំទស្សនាកម្សាន្តដោយមេត្រី៕

វិទ្យុមិត្តភាពកម្ពុជាចិន