(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៣,១៩១ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam ទី០៨ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះដែរ វៀតណាមក៏បានរកឃើញករណីអ្នកស្លាប់ថ្មីបន្ថែម ១ករណីទៀតផងដែរ។

គិតត្រឹមថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១១,៤៣១,៨២៣នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១០,២៦១,៤០១នាក់ និងស្លាប់សរុបចំនួន ៤៣,១២៦ នាក់៕