(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០២២នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើងរួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ដូច្នេះសូមទស្សនាដូចខាងក្រោម៖

១៖ លោក ហ្សេលេនស្គី៖ អ៊ុយក្រែន វាយយកបានទីតាំងចំនួន៣ ក្នុងតំបន់ភាគខាងត្បូង និងខាងកើត

២៖ កូរ៉េខាងត្បូង ប្រកាសអាសន្នកម្រិតខ្ពស់ពីព្យុះទីហ្វុង Hinnamnor

៣៖ ទាហានអាល្លឺម៉ង់បន្ថែម ទៅដល់លីទុយអានីហើយ ដើម្បីចូលរួមការពារសន្តិសុខតំបន់បាល់ទិក

៤៖ នាវាចម្បាំងតួកគី ចូលចតនៅកំពង់ផែអ៉ីស្រាអែល ខណៈទំនាក់ទំនងទ្វេភាគីមានភាពល្អប្រសើរឡើងវិញ

៥៖ បេសកជន UN ប្រចាំនៅមីយ៉ាន់ម៉ា បង្ហាញការព្រួយបារម្ភចំពោះសុខភាពរបស់ លោកស្រី អោងសាន ស៊ូជី

៦៖ លោកស្រី Liz Truss នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស បន្ទាប់ពីយកឈ្នះលើលោក Rishi Sunak ក្នុងការប្រកួតប្រជែងថ្នាក់ដឹកនាំគណបក្សអភិរក្ស

៧៖ មនុស្ស ២១នាក់បានស្លាប់នៅក្នុងគ្រោះរញ្ជួយដីកម្រិត ៦.៨រិចទ័រ នៅខេត្តស៊ីឈួន ភាគនិរតីប្រទេសចិន