(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ១,៣៩១ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam ទី០៤ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះដែរ វៀតណាមពុំបានរកឃើញករណីអ្នកស្លាប់ថ្មីបន្ថែម ១ករណីទៀតផងដែរ។

គិតត្រឹមថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១១,៤១៨,៨៩៤នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១០,២១១,៥៦៣នាក់ និងស្លាប់សរុបចំនួន ៤៣,១២០នាក់៕