(ប៉េកាំង)៖ តំបន់ភាគនិរតីនៃប្រទេសចិន ដែលបានទទួលរងនូវសីតុណ្ហភាពក្តៅខ្លាំង ក្នុងខែសីហានេះ ឥឡូវនេះបានប្រកាសអាសន្នសម្រាប់គ្រោះទឹកជំនន់ ចំពេលមានភ្លៀងធ្លាក់ខ្លាំងវិញម្តង។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២។

ភ្លៀងធ្លាក់ខ្លាំងកំពុងកើតមាន ក្នុងតំបន់ដែលជាមជ្ឈមណ្ឌលផលិតកប្បាស ដ៏សំខាន់របស់ប្រទេសចិន គឺទីក្រុងឆុងឈីង (Chongqing) និងតំបន់ក្បែរៗនោះនៅក្នុងខេត្តស៉ីឈួន (Sichuan) ដែលកន្លងមកទើបតែទទួលរងអាកាសធាតុក្តៅខ្លាំងពីធម្មតា។ ភ្លៀងបានចាប់ផ្តើមធ្លាក់កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ហើយបើតាមការព្យារកណ៍ ភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃចន្ទ និងថ្ងៃអង្គារសប្តាហ៍នេះ នឹងមានឥទ្ធិពលខ្លាំងទៅលើផ្នែកខាងកើត និងនិរតីនៃខេត្តស៉ីឈួន ព្រមទាំងភាគខាងជើងទីក្រុងឆុងឈីង។ រដ្ឋាភិបាលក៏បានចាប់ផ្តើមចំណាត់ការឆ្លើយបន្ទាប់ ដើម្បីទប់ស្កាត់គ្រោះទឹកជំនន់ នៅខេត្តស៉ីឈួន និងទីក្រុងឆុងឈីង ចាប់តាំងពីយប់ថ្ងៃអាទិត្យកន្លងទៅផងដែរ។

គួរបញ្ជាក់ថា ផ្នែកជាច្រើននៃភាគខាងត្បូងប្រទេសចិន បានស្ថិតក្រោមសីតុណ្ហភាពលើសពី ៤០អង្សាសេ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ជាចន្លោះពេលដែលត្រូវបានចាត់ទុកថាក្តៅបំផុត គិតចាប់តាំងតែពីរដ្ឋាភិបាលចិន បានចាប់ផ្តើមកត់ត្រាទិន្នន័យនេះ កាលពីឆ្នាំ១៩៦១៕