(ឡុងដ៍)៖ ចក្រភពអង់គ្លេស នឹងបញ្ជូនជំនួយប្រមាណ ១.៧៦លានដុល្លារ ទៅកាន់ប្រទេសប៉ាគីស្ថាន បន្ទាប់ពីគ្រោះទឹកជំនន់ដ៏មហន្តរាយ។ ភាពអាសន្នត្រូវបានប្រកាសនៅទូទាំងប្រទេស ដោយមនុស្សជិត ១,០០០នាក់បានស្លាប់ នៅក្នុងប្រទេសចាប់តាំងពីខែមិថុនា និងផ្ទះចំនួន ៧០០,០០០ខ្នងត្រូវបានបំផ្លាញ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០២២។

នៅខេត្ត Sindh និង Balochistan ភាគខាងត្បូងប្រទេស បានទទួលរងគ្រោះខ្លាំងបំផុតដោយទឹកជំនន់ ដោយមានភ្លៀងធ្លាក់រហូត៨០០ភាគរយ ខ្ពស់ជាងការរំពឹងទុកនៅក្នុងខែសីហា។

បច្ចុប្បន្ន មនុស្សរាប់លាននាក់គ្មានផ្ទះសម្បែង និងត្រូវការជំនួយបន្ទាន់ ដោយអង្គការសហប្រជាជាតិ គ្រោងនឹងចាប់ផ្តើមការអំពាវនាវជាសកល នៅដើមសប្តាហ៍ក្រោយ៕