(តៃប៉ិ)៖ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា យន្តហោះចម្បាំងចំនួន ២៣គ្រឿង បានធ្វើហោះចូលក្នុងដែនការពាររបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០២២។

បើតាមប្រភពដដែលនេះបានឲ្យដឹងទៀតថា នៅថ្ងៃនេះ ក៏មាននាវាចម្បាំងចិនចំនួន ២គ្រឿងផងដែរ បានធ្វើដំណើរឆ្លងកាត់់ច្រកសមុទ្រតៃវ៉ាន់ ដើម្បីឆ្លើយតបចំពោះនាវាចម្បាំងរបស់អាមេរិក ២គ្រឿងកាលពីដើមសប្តាហ៍នេះ៕