(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ១,៧០៥ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam ទី២៨ ខែសីហា ឆ្នាំ២០២២។

ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះដែរ វៀតណាមបានរកឃើញករណីអ្នកស្លាប់ថ្មីបន្ថែម ១នាក់ទៀតផងដែរ។

គិតត្រឹមថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១១,៤០៣,៣០២នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១០,១៥០,១២២នាក់ និងស្លាប់សរុបចំនួន ៤៣,១១២នាក់៕