(ប៉េកាំង)៖ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ គម្រោងសុវត្ថិភាពទឹកស្អាត នៅតាមជនបទរាប់ម៉ឺននៅប្រទេសចិនត្រូវបានដាក់ឱ្យដំណើរការ នៅលើទឹកដីនៃ ប្រទេសចិន បណ្តាញបំពង់ទុយោដែលលាតសន្ធឹងអូសកាត់ភ្នំ គឺជាសក្ខីភាពចំពោះការប្តេជ្ញាចិត្ត និងឆន្ទៈក្នុងការធ្វើឱ្យប្រជាជនពលរដ្ឋជនបទទាំងអស់ ទទួលទានទឹកដែលអាចទុកចិត្តបាន។

នេះគឺជាឃុំ Dongxiang តំបន់ស្វយ័ត Linxia ខេត្ត Gansu ដែលស្ថិតនៅភាគពាយព្យប្រទេសចិនដែលត្រូវបានអង្កេតដោយផ្កាយរណប។ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ រោងចក្រទឹកចំនួន៨ និងអាងស្តុកទឹកដែលសម្រួលសម្ពាធចំនួន ៦០៣ ត្រូវបានសាងសង់នៅទីនេះ។ ក្នុងគម្រោងផ្គត់ផ្គង់ទឹក ជាប្រវត្តិសាស្ត្រនេះ បំពង់បង្ហូរទឹកបានឆ្លងកាត់តំបន់ស្មុគស្មាញ ដូចជា ដីទំនាប ប្រឡាយនិងភ្នំដ៏ចោត ហើយទីបំផុតបានគ្របដណ្តប់ឃុំ Dongxiang ទាំងមូល។

ប្រវែងសរុបនៃបំពង់បង្ហូរទឹកទាំងនេះបានឈានដល់ជាង ៧,២០០គីឡូម៉ែត្រ។ សព្វថ្ងៃនេះ ទឹកស្អាតបានចូលដល់ផ្ទះប្រជាជនជាង ៣០ម៉ឺន នៅឃុំ Dongxiang។ អ្នកភូមិលែងត្រូវការដឹកទឹកតាមសត្វលា និងពាងស្តុកទឹកក្រោមដីទៀតហើយ។ ភូមិភ្នំទាំងមូលក៏បានមានការកែប្រែធំធេងផងដែរ ដោយសារតែមានទឹក។

អ្នកភូមិ Ma Alimu របស់ភូមិ Bulenggou ស្រុក Dongxiang បាននិយាយថា «នេះគឺជាពាងស្តុកទឹកដើមរបស់យើង ទឹកនឹងត្រូវបានរក្សាទុក នៅពេលភ្លៀង យើងត្រូវផឹកទឹកដោយសន្សំសំចៃ។ ឥឡូវនេះវាខុសគ្នា យើងមានទឹកម៉ាស៊ីនសម្រាប់ផឹកគ្រប់ពេលវេលាគ្រប់ទីកន្លែង សាលារៀន របស់យើង រួមទាំងដើមឈើផ្លែឈើនៅលើភ្នំរបស់យើងត្រូវបានអភិវឌ្ឍដោយសារមានទឹក។

នៅតំបន់ភ្នំក្រុង Guyuan នៃភូមភាគស្វយ័ត Ningxia ចេញដំណើរពីអាងស្តុកទឹកដែលស្ថិតនៅស្រុក Jingyuan ស្ថានីយ៍បូមទឹកចំនួន ៦ បានបូមទឹកតម្លើងកម្ពស់ជាង ៦០០ ម៉ែត្រដែលស្មើនឹងកម្ពស់អាគារជិត ២០០ជាន់ ធ្វើឱ្យគ្រប់គ្រួសាររបស់ភូមិតូចមួយនេះដែលមានអ្នកភូមិជាង ៧០០ ដែលនៅចម្ងាយពី ២៣០គីឡូម៉ែត្រអាចទទួលទានទឹកម៉ាស៊ីនគ្រប់ពេលវេលា។

សព្វថ្ងៃនេះ ប្រទេសចិនមានគម្រោងផ្គត់ផ្គង់ទឹកនៅតាមជនបទជាង ៥០ម៉ឺនកន្លែង។ ទឹកអាចបំបាត់ការស្រេកទឹក និងធ្វើឱ្យកាន់តែធូរធារ។ នៅក្នុង ប្រព័ន្ធព័ត៌មានស្តីពីការកាត់បន្ថយភាពក្រីក្រនិងការអភិវឌ្ឍជាតិ យើងបានរកឃើញគ្រួសារ «ក្រីក្រដោយសារទឹក» ក្នុងមួយទសវត្សរ៍កន្លងមក។ ពេលយើងពិនិត្យមើលវិធានការកាត់បន្ថយភាពក្រីក្រ និងវិធានការកែលម្អនៃគ្រួសារក្រីក្រទាំងនេះ យើងអាចមើលឃើញថា «ការដោះស្រាយ ផឹកទឹកស្អាតដោយសុវត្ថិភាព» និង «ឧស្សាហកម្មដាំដុះ និងបង្កាត់ពូជពិសេស» នឹងតែងតែលេចឡើងក្នុងពេលតែមួយ។

នៅក្រុង Hangjinqi ភូមិភាគស្វយ័តម៉ុងហ្គោលី ក្នុងដែលស្ថិតនៅភាគខាងជើងប្រទេសចិន មិនចាំបាច់ព្រួយបារម្ភអំពីការខ្វះទឹកទៀតទេ អ្នកភូមិនៅតែ មានទឹកសម្រាប់ចិញ្ចឹមគោ និងចៀម។ ស្រុក Baojing ខេត្ត Hunan ដែលស្ថិតនៅកណ្តាលនៅប្រទេសចិន បន្ទាប់ពីមានទឹក ផ្លែប៉េស និងបន្លែផ្កា daylily បានក្លាយជាឧស្សាហកម្មលក្ខណៈពិសេស។ នៅភូមិ Getou ខេត្ត Guizhou ដែលស្ថិតនៅភាគនិរតីនៅប្រទេសចិន ដោយសារតែមានទឹក អ្នកភូមិបានញ៉ាំ «អាហារទេសចរណ៍» នៅមាត់ទ្វាររបស់ពួកគេ។

ប្រទេសចិនបានលើកឡើងថា «ធ្វើឱ្យប្រជាជននៅតាមជនបទផឹកទឹកស្អាត មិនអាចនាំបញ្ហាផឹកទឹកចូលក្នុងសង្គម ដែលប្រជាជនមានជីវភាព ធូរធារបង្គួរ»។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ រោងចក្រទឹក និងអាងស្តុកទឹកត្រូវបានសាងសង់នៅលើដី ដែលធ្លាប់ស្ងួតហួតហែង ហើយបំពង់ទុយោផ្គត់ផ្គង់ទឹកបានអូសខ្វាត់ខ្វែង ដែលធ្វើឱ្យវិធីប្រើប្រាស់ទឹកមានការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ នៅតាមជនបទ និងបញ្ហាផឹកទឹករបស់ជនក្រីក្រនៅប្រទេសចិនត្រូវបានដោះស្រាយគ្រប់ជ្រុងជ្រោយ។ សព្វថ្ងៃនេះ អត្រាប្រើប្រាស់ទឹកម៉ាស៊ីននៅតំបន់ជនបទ បានឈានដល់ ៨៤% ខណៈពេលដែលការផ្គត់ផ្គង់ទឹកស្អាតនិងទឹកអនាម័យដល់កសិកររាប់រយលាននាក់ បានផ្តល់កម្លាំងចលករដល់ការស្តារជនបទ ឡើងវិញជាបន្តបន្ទាប់៕

វិទ្យុមិត្តភាពកម្ពុជាចិន