(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០២២នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើងរួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ដូច្នេះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រធានាធិបតីបេឡារុស អះអាងថាយន្តហោះយោធារបស់ប្រទេសលោក ត្រូវបានកែច្នៃសម្រាប់ការបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ

២៖ តួកគីប្រាប់ក្រុមហ៊ុនខ្លួន កុំឲ្យបារម្ភពីការព្រមានរបស់អាមេរិក ជុំវិញការធ្វើទំនាក់ទំនងជាមួយក្រុមហ៊ុនរុស្ស៉ី ដែលជាប់ទណ្ឌកម្ម

៣៖ មន្រ្តីជំនិតលោក ពូទីន៖ «រុស្ស៉ីនឹងមិនបញ្ឈប់សង្រ្គាមឡើយ បើទោះបីជាអ៊ុយក្រែនទម្លាក់ចោលក្តីសង្ឃឹមចូល NATO»

៤៖ ប្រជាជនប៉ូឡូញ តម្រង់ជួរច្រើនថ្ងៃដើម្បីទិញប្រេងឥន្ធនៈដោយក្តីបារម្ភពីការខ្វះខាត

៥៖ ប៉ាគីស្ថានប្រកាសអាសន្នថ្នាក់ជាតិ បន្ទាប់ពីប្រជាជន ជិត ១,០០០នាក់ស្លាប់ ដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់

៦៖ អ្នកទេសចរអាល្លឺម៉ង់ ត្រូវបានឃុំខ្លួន ក្នុងប្រទេសអ៉ីរ៉ាក់