(បែរឡាំង)៖ ក្រសួងការបរទេសអាល្លឺម៉ង់ បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ភ្ញៀវទេសចរអាល្លឺម៉ង់ម្នាក់ ត្រូវបានឃុំខ្លួននក្នុងប្រទេសអ៉ីរ៉ង់ ដោយបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែម លើសពីការបញ្ជាក់ថាបុរសរូបនោះ កំពុងទទួលបានជំនួយផ្នែកកុងស៊ុល។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០២២។

កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយរបស់អ៉ីរ៉ាក់ បានរាយការណ៍ថា បុរសជនជាតិអាឡឺម៉ង់អាយុ ៦៦ឆ្នាំ ម្នាក់ត្រូវបានចាប់ខ្លួនកាលពីមួយខែមុន នៅក្នុងប្រទេសអ៉ីរ៉ង់ ពីបទថតរូបនៅក្នុងតំបន់ ដែលការថតរូបត្រូវបានហាមឃាត់។

យ៉ាងនេះក្តីក្រសួងមហាផ្ទៃអ៉ីរ៉ង់ មិនបានឆ្លើយតបភ្លាមៗ តាមការស្នើសុំធិប្បាយជុំវិញការឃុំខ្លួនអ្នកទេសចរអាល្លឺម៉ង់រូបនេះឡើយ៕