(ហាណូយ)៖ វៀតណាមបានកត់ត្រាករណីឆ្លងកូវី ១៩ ២,១៩៧នាក់ នៅថ្ងៃសៅរ៍នេះ ដែលធ្លាក់ចុះចំនួន ១,១៤៩នាក់ កាលពីថ្ងៃសុក្រ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន ស៉ិនហួ នៅថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០២២។

ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថាថា ករណីឆ្លងថ្មីទាំងអស់ខាងលើនេះ ជាករណីឆ្លងក្នុងស្រុក។ បូកបន្ថែមការឆ្លងដែលបានរាយការណ៍ថ្មីនេះ បាននាំឱ្យចំនួនសរុបកើនឡើងដល់ ១១,៤០១,៥៩៧នាក់។

ដោយឡែកអ្នកជំងឺកូវី ១៩ ម្នាក់ នៅខេត្ត Ninh Binh ភាគខាងជើង បានស្លាប់នៅថ្ងៃសៅរ៍នេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៤៣,១១១នាក់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសៅរ៍នេះ នៅទូទាំងប្រទេសវៀតណាម អ្នកជំងឺកូវីដ-១៩ ចំនួន ១០,១៤០,២០៤នាក់ ឬជិត ៨៩ភាគរយនៃអ្នកឆ្លងសរុបបានជាសះស្បើយ៕