(ប៉េកាំង)៖ «ខ្ញុំមានអាយុ៥៥ឆ្នាំហើយនៅតែអាចទទួលបានកិច្ចសន្យាការងារថេរ វាមិនមែនជារឿងធម្មតាទេនៅក្នុងប្រទេសអាល្លឺម៉ង់!»។ អ្នកដែលនិយាយបែបនេះគឺលោក Thomas Krajnicki បានធ្វើការងារនៅឃ្លាំងអាល្លឺម៉ង់នៃក្រុមហ៊ុន Yuxinou ពីខែកញ្ញា ឆ្នាំ២០១៩មក។

លោកតែងតែនិយាយទៅកាន់មនុស្សជុំវិញថា «ឥឡូវ មានការងារកាន់តែច្រើន ចាប់ពីផលិតផលឧស្សាហកម្មធុនស្រាល រហូតដល់ម៉ាស៊ីនគ្រឿងចក្រធំៗ មានទាំងអស់»។ ក្រុមហ៊ុនដឹកជញ្ជូន Yuxinou បង្កើតឡើងនៅឆ្នាំ ២០១២ ប្រកបអាជីវកម្មដឹកជញ្ជូនទំនិញតាមរថភ្លើងពីប្រទសចិនដល់អឺរ៉ុប។

នៅមហាដីគោកអឺរ៉ាស៊ី ជើងរថភ្លើងពីប្រទេសចិនដល់អឺរ៉ុបបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ បានឈានដល់ជិត ៩០០ ដងបើប្រៀបធៀបនៅឆ្នាំដែលបើកដំណើរការរថភ្លើង។ បច្ចុប្បន្ន ជាមធ្យមជារៀងរាល់ថ្ងៃមានរថភ្លើង ៤២ គ្រឿង បានបើកបរទៅវិញទៅមករវាងទីក្រុងចំនួនជាង ១៩០ នៃទ្វីបអឺរ៉ុប និងប្រទេសចិន ហើយនាំមកកាលានុវត្តភាពថ្មីដល់ទីក្រុងតាមបណ្តោយខ្សែផ្លូវដែក។

ពេលវេលាបានវិលត្រឡប់ទៅខែវិច្ឆិកា ឆ្នាំ២០១៨ ខណៈពេលវិធានការការពារពាណិជ្ជកម្មកំពុងកើនឡើង ប្រទេសចិនបានបើកទូលំទាយយ៉ាងមុតមាំ និងបង្កើតវេទិកាដ៏ធំមួយសម្រាប់ទំនិញសកលចូលទៅលក់ក្នុងទីផ្សារចិន។ លោក Owen Messick អគ្គនាយកប្រចាំតំបន់ប្រទេសចិន (សញ្ជាតិអាមេរិក) នៃក្រុមហ៊ុន dōTERRA ដែលជាសហគ្រាសប្រេងក្រអូបធំជាងគេ លើសកលលោក នៅតែមានការចងចាំដូចថ្មីៗចំពោះបទពិសោធន៍ដំបូងៗរហូតមកដល់បច្ចុប្បន្ននេះ។

នៅពេលនោះ ដោយមានចិត្តចង់សាកល្បង លោកបានដាក់ពាក្យសុំស្តង់តូចមួយ ដែលមានទំហំ៩ម៉ែត្រការ៉េ នៅក្នុងពិព័រណ៍នាំចូលអន្តរជាតិចិនលើកដំបូង។ លោកមិននឹកស្មានថា វាគ្រាន់តែជាការសាកល្បងបែបនេះ បានស្វែងរកប្រាក់ចំណេញយ៉ាងច្រើនសន្ធឹកសម្រាប់ក្រុមហ៊ុន។

លោក Owen Messick បានថ្លែងថា «ពេលនោះពួកយើងគ្រាន់តែជាក្រុមហ៊ុនតូចមួយ តែប្រទេសចិនបានផ្តល់ឱកាសជាច្រើន សម្រាប់ឱ្យពួកយើងអភិវឌ្ឍនៅទីនេះ ប្រទេសចិនមានទីផ្សារធំល្មម»។ តាម «របាយការណ៍អំពីបរិយាកាសធ្វើអាជីវកម្ម» ដែលធនាគារពិភពលោកបានផ្សាយជារៀងរាល់ឆ្នាំបានឱ្យដឹងថា ចំណាត់ថ្នាក់ពិភពលោកនៃបរិយាកាសធ្វើអាជីវកម្ម របស់ប្រទេសចិនបានឡើងពីចំណាត់ថ្នាក់លេខទី៩០ នៅឆ្នាំ២០១៥ ដល់ចំណាត់ថ្នាក់លេខ ទី៣១ នៅឆ្នាំ២០២០ កើនឡើងចំនួន ៥៩លេខ។ ធនាគារពិភពលោកបានវាយតម្លៃថា នេះជាសមិទ្ធផលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រ។

ប្រទេសចិនពេលបច្ចុប្បន្ន បានមានកម្រិតរួមបញ្ចូលដោយស៊ីជម្រៅ ជាមួយពិភពលោកដែលមិនធ្លាប់មានពីមុន ទំហំពាណិជ្ជកម្មទំនិញបានកើនឡើង១៤.៧ទ្រីលាន បើប្រៀបធៀបនឹងរយៈពេល១០ឆ្នាំមុន ចំណែកទឹកប្រាក់ទីផ្សារអន្តរជាតិ បានកើនឡើងដល់ ១៣.៥%, តភ្ជាប់កាន់តែស៊ីជម្រៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ជាមធ្យម ទំនិញក្នុងតម្លៃ ៧៣.៤៩ លានយាន់ប្រាក់ចិនបានចេញចូល ប្រទេសចិននិងពិភពលោករៀងរាល់នាទី។ ប្រទេសចិនពេលបច្ចុប្បន្ន មិនគ្រាន់តែជា «រោងចក្រពិភពលោក» ប៉ុណ្ណោះទេ ក៏ជា «ទីផ្សារពិភពលោក» ដែលប្រទេសនានាចូលចិត្តផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន