(ឌូបៃ)៖ ក្រុមហ៊ុន Moderna ប្តឹងក្រុមហ៊ុន Pfizer-BioNTech ពីបទរំលោភប័ណ្ណប៉ាតង់ ក្នុងការអភិវឌ្ឍវ៉ាក់សាំងកូវីដ១៩ដំបូង ដែលត្រូវបានអនុម័តនៅសហរដ្ឋអាមេរិក ដោយចោទប្រកាន់ថា ពួកគេបានចម្លងបច្ចេកវិទ្យាដែល Moderna បានបង្កើតជាច្រើនឆ្នាំមុនផ្ទុះជំងឺរាតត្បាត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២។

នាយកប្រតិបត្តិក្រុមហ៊ុន Moderna លោក Stephane Bancel បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «យើងបាននាំយកពាក្យបណ្តឹងទាំងនេះ ដើម្បីការពារបច្ចេកវិទ្យា mRNA ដែលយើងបានវិនិយោគរាប់ពាន់លានដុល្លារ និងប៉ាតង់កំឡុងមួយទសវត្សរ៍មុនការរាតត្បាតកូវីដ១៩»។

គួរបញ្ជាក់ថា ក្រុមហ៊ុន Moderna និង Pfizerគឺជាក្រុមហ៊ុនពីរដំបូងគេ ដែលបង្កើតវ៉ាក់សាំងសម្រាប់វីរុសកូរ៉ូណាប្រភេទថ្មី៕