(វ៉ាស៊ីនតោន)៖ ជំទាវទីមួយសហរដ្ឋអាមេរិក Jill Biden បានតេស្តឃើញវិជ្ជមានជំងឺកូវីដ១៩ «លាប់ឡើងវិញ» នៅថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២នេះ នេះបើយោងតាមការិយាល័យរបស់លោកស្រីប្រកាសឲ្យដឹងយ៉ាងដូច្នេះ នេះបើតាមការចេញផ្សាយសារព័ត៌មាន AFP ចេញផ្សាយយប់ថ្ងៃនេះ។

សូមជំរាបថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២កន្លងទៅ ជំទាវទីមួយសហរដ្ឋអាមេរិក Jill Biden បានតេស្តវិជ្ជមានជំងឺកូវីដ១៩ ក្រោយមកក៏បានជាសះស្បើយ។
ចំណែកប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មានអាយុ៧៩ឆ្នាំ បានឆ្លងកូវីដ១៩ កាលពីថ្ងៃទី២១ ខែកក្កដាកន្លងទៅនេះ ហើយបានចេញពីការធ្វើចត្តាឡីស័កនៅឯសេតវិមាន កាលពីថ្ងៃទី២៧ ខែកក្កដា។ ប៉ុន្តែលោកបានលាប់ជំងឺនេះឡើងវិញកាលពីថ្ងៃទី៣០ ខែកក្កដាដដែល៕