(ប៉េកាំង)៖ រសៀលថ្ងៃទី១៧ ខែសីហា លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារ នៅក្រុង Shenyang ខេត្ត Liaoning។ លោកបានទៅសិក្សាស្វែងយល់ពី ក្រុមហ៊ុនមនុស្សយន្ត Xinsong ក្រុង Shenyang និងសហគមន៍ Mudan ដើម្បីស្វែងយល់ពីសភាពការណ៍ ដែលរដ្ឋបាលគាំទ្រនិងជំរុញសហគ្រាស ធ្វើការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា ការបង្កើនទំនាក់ទំនងរវាងបក្ស ជាមួយប្រជាជនតាមមូលដ្ឋាន និងសេវាក្នុងសហគមន៍ជាដើម។

សូមបញ្ជាក់ថា ក្រុមហ៊ុនមនុស្សយន្ត Xinsongក្រុង Shenyang បង្កើតឡើងពីឆ្នាំ២០០០ ជាសហគ្រាសបច្ចេកវិទ្យាខ្ពស់ ដែលផ្តោតលើការផលិតមនុស្សយន្ត និងផ្តល់សេវាកម្មឆ្លាតវៃ ដែលបានលក់ទៅកាន់ប្រទេសនិងតំបន់ ចំនួនជាង៤០ និងផ្តល់សេវាដល់សហគ្រាសអន្តរជាតិចំនួនជាង ៤០០០។ ក្រុមហ៊ុននេះបានស្រាវជ្រាវនិងផលិតដោយជោគជ័យ នូវមនុស្សយន្ត ៥ ប្រភេទ៖ មនុស្សយន្តឧស្សហកម្ម មនុស្សយន្តចល័ត មនុស្សយន្តពិសេស មនុស្សយន្តសម្រួលការងារ និងមនុស្សយន្តថែទាំសុខភាព។

សហគមន៍ Mudan មានពលរដ្ឋចំនួន ៣០៩៤ គ្រួសារស្នាក់នៅ ក្រោមការដឹកនាំរបស់គណៈកម្មការបក្សប្រចាំក្នុងសហគមន៍ ពលរដ្ឋទាំងអស់រួមគ្នាពិភាក្សាដោះស្រាយរាល់កិច្ចការ និងរួមគ្នាគ្រប់គ្រងកន្លែងស្នាក់នៅ។ សហគមន៍នេះបានផ្តល់ សេវាថែទាំមនុស្សចាស់ បើកថ្នាក់បង្រៀនកុមារ និងក្មេងជំទង់ដោយឥតគិតថ្លៃ និងមានបណ្ណាល័យមហាជន ដែលបានបន្ថែមភាពចម្រុះបែប សម្រាប់ជីវភាពវប្បធម៌៕

វិទ្យុមិត្តភាពកម្ពុជាចិន