(ឡង់ដ៍)៖ និយតករឱសថចក្រភពអង់គ្លេសបាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង Moderna ដែលត្រូវបានធ្វើបច្ចុប្បន្នភាព សម្រាប់ប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង ក៏ដូចជាទម្រង់ដើមរបស់វាផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២។

ទីភ្នាក់ងារនិយតករផលិតផលវេជ្ជសាស្ត្រ និងថែទាំសុខភាព (MHRA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានអនុម័តយល់ព្រមលើវ៉ាក់សាំងនេះ សម្រាប់ប្រើប្រាស់ជាដូសជំរុញលើមនុស្សពេញវ័យ «បន្ទាប់ពីវាត្រូវបានគេរកឃើញថា បំពេញតាមស្តង់ដារសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពរបស់និយតករចក្រភពអង់គ្លេស»