(ប៉េកាំង)៖ ទន្លេលឿងនិងទន្លេយ៉ង់សេសុទ្ធតែជា ទន្លេមាតារបស់ប្រជាជាតិចិន។ ការអភិរក្សទន្លេមាតាតែងតែជា ការព្រួយបារម្ភរបស់លោក Xi Jinping មេដឹកនាំកំពូលចិនជាប់រហូតមក។
ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ទន្លេលឿងបាននិងកំពុងបង្កើនបរិស្ថានបៃតងជាបន្តបន្ទាប់ កែលម្អអេកូបរិស្ថាន ក៏ដូចជាគ្រប់គ្រងដីខ្សាច់ និងធ្វើឱ្យទំហំគ្របដណ្តប់ដោយដើមឈើ និងស្មៅបានកើនឡើងយ៉ាងខ្លាំង។ ក្នុងរយៈពេល ១០ឆ្នាំ កន្លងមក ទំហំផ្ទៃដីដែលមានស្ថានភាពបាត់បង់ទឹកដី នៃទន្លេលឿងគឺស្មើនឹងទំហំផ្ទៃដីជាងបួនដង នៃទីក្រុងស៊ាងហៃ ចំណែកឯទន្លេយ៉ង់សេវិញ បាននិងកំពុងបង្កើនសមត្ថភាពគ្រប់គ្រងការបំពុល ឆ្លងតាមរយៈការកាត់បន្ថយប្រភពបំពុល និងបង្កើនសមត្ថភាពប្រព្រឹត្តិកម្មទឹកស្អុយក្នុងទីក្រុង បច្ចុប្បន្ននេះបានសម្រេចបានជាមូលដ្ឋាន ឱ្យទឹកទន្លេមានគុណភាពល្អ នៅតំបន់តាមបណ្តោយទន្លេទាំងមូល។

ពណ៌បៃតងផ្នែកអេកូឡូស៊ីដែលកំពុងកើនឡើងជាបន្តបន្ទាប់ បានទប់ជាប់ទឹកដីកាន់តែច្រើន នៃតំបន់តាមបណ្តោយទន្លេលឿង ជារៀងរាល់ឆ្នាំ បរិមាណដីភក់ដែលត្រូវបង្ហូរទៅក្នុងទន្លេលឿង ត្រូវបានកាត់បន្ថយគិតជាមធ្យមពី ៣០០ ដល់ ៥០០ លានតោន ។ ក្នុងរយៈពេល ១០ឆ្នាំកន្លងមក ការអភិរក្សការបាត់បង់ទឹកដី នៅតំបន់តាមបណ្តោយទន្លេលឿងមានផ្ទៃដី ២ម៉ឺន ៦ពាន់ ៨រយគីឡូម៉ែត្រការ៉េ ដែលស្មើនឹងទំហំផ្ទៃដីជាងបួនដង នៃទីក្រុងសៀងហៃរបស់ប្រទេសចិន។

ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ទន្លេយ៉ង់សេបាននិងកំពុងបង្កើនសមត្ថភាព ក្នុងការគ្រប់គ្រងការបំពុល ហើយសម្រេចបានជាមូលដ្ឋានឱ្យទឹកទន្លេ មានគុណភាពល្អនៅតំបន់តាមបណ្តោយទន្លេទាំងមូល។ តើមូលហេតុដែលបណ្តាលឱ្យ មានការប្រែប្រួលជាអ្វី? មូលហេតុទី១៖ កាត់បន្ថយប្រភពបំពុល នៃតំបន់តាមបណ្តោយទន្លេយ៉ង់សេ។ មូលហេតុទី២៖សមត្ថភាពប្រព្រឹត្តិកម្មទឹកស្អុយក្នុងទីក្រុង ត្រូវបានលើកកម្ពស់យ៉ាងខ្លាំង។

នាពេលបច្ចុប្បន្ននេះ ទន្លេយ៉ង់សេសម្រេចបានជាមូលដ្ឋានឱ្យទឹកទន្លេ មានគុណភាពល្អនៅតំបន់តាមបណ្តោយទន្លេទាំងមូល ហេតុនេះហើយ ត្រើយទាំងសងខាងតាមដងទន្លេបានក្លាយជា ទីកន្លែងដ៏ល្អសម្រាប់អ្នកក្រុងទៅទស្សនាកម្សាន្ត៕

វិទ្យុមិត្តភាពកម្ពុជាចិន