(តៃប៉ិ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់តៃវ៉ាន់ បានរាយការណ៍ថា នៅថ្ងៃអង្គារនេះ អាជ្ញាធរកោះតៃវ៉ាន់ ទទួលបានការជូនដំណឹងមួយ ដែលបានអះអាងថា មានគ្រឿងផ្ទុះចំនួន៣គ្រាប់ ត្រូវបានបង្កៃនៅឯអាកាសយានដ្ឋានអន្តរជាតិ តាវយ័ន (Taoyuan International Airport) ក្នុងទីក្រុងតៃប៉ិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT មុននេះបន្តិច នៅរសៀលថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២។

គួរបញ្ជាក់ថា ព័ត៌មានខាងលើនេះកើតមានឡើង ស្របពេលដែលប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណានស៉ី ផេឡូស៉ី ត្រូវគេរំពឹងថា នឹងធ្វើដំណើរមកដល់តៃវ៉ាន់នៅយប់ថ្ងៃអង្គារនេះ ប៉ុន្តែលោកស្រី នឹងមកដល់អាកាសយានដ្ឋានមួយផ្សេងទៀត មិនមែនអាកាសយានដ្ឋាន តាវយ័ន ឡើយ៕