(ម៉ានីល)៖ អតីតប្រធានាធិបតីហ្វីលីពីន លោក ហ្វីដែល រ៉ាម៉ូស (Fidel Ramos) បានទទួលមរណភាពហើយ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ក្នុងអាយុ ៩៤ឆ្នាំ។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែសីហា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍ខ្លីមួយ ក្រុមគ្រួសាររបស់លោក រ៉ាម៉ូស បានបញ្ជាក់ថាវាពិតជារឿងគួរឱ្យសោកសៅខ្លាំងណាស់ដែលត្រូវប្រកាសថាលោក រ៉ាម៉ូស បាន ទទួលមរណភាព។ ប៉ុន្តែមូលហេតុស្លាប់មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។

គួរបញ្ជាក់ថា លោក ហ្វីដែល រ៉ាម៉ូស បានកាន់តំណែងជាប្រធានាធិបតីដឹកនាំប្រទេសហ្វីលីពីន ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៨៕