(ណៃពិដោរ)៖ មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង (Min Aung Hlaing) បានយល់ព្រមបន្តដាក់ប្រទេសមីយ៉ាន់ម៉ា នៅក្នុងភាពអាសន្នរយៈពេល ៦ខែបន្ថែមទៀត ខណៈអំពើហិង្សា និងការបះបោរនៅក្នុងប្រទេសមិនមានភាពធូរស្រាលគួរឱ្យកត់សម្គាល់ឡើយ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ា ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែសីហា ឆ្នាំ២០២២។

សារព័ត៌មាន Global New Light of Myanmar បានបញ្ជាក់ដូច្នេះថា «សមាជិកទាំងអស់បានអនុម័តជាឯកច្ឆន្ទលើសំណើបន្តដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល ៦ខែបន្ថែមទៀត នៅក្រោមផ្នែក៤២៥ នៃរដ្ឋធម្មនុញ្ញ»

របបយោធាមីយ៉ាន់ម៉ារបស់លោក មីន អោងឡាំង បានប្រកាសដាក់ប្រទេសមីយ៉ាន់ម៉ាក្នុងភាពអាសន្នជាលើកដំបូង បន្ទាប់ពីធ្វើរដ្ឋប្រហារបណ្ដេញរដ្ឋាភិបាលរបស់ លោកស្រី អោង សាន ស៊ូជី ចេញពីអំណាចកាលពីខែកុម្ភៈ ឆ្នាំ២០២១៕