(តូក្យូ)៖ អភិបាលក្រុងតូក្យូ លោកស្រី Yuriko Koike បានប្រកាសថា ប្រទេសជប៉ុននៅថ្ងៃចន្ទនេះបានបញ្ជាក់ពី ករណីដំបូងរបស់ខ្លួន នៃជំងឺអុតស្វា ដែលបានរកឃើញនៅលើបុរសម្នាក់អាយុ៣០ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២។

លោកស្រី Koike បានប្រាប់អ្នកយកព័ត៌មានថា «វាជាករណីបុរសដែលមានអាយុ ៣០ឆ្នាំដែលមានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេស ដោយបានត្រលប់មកពីអឺរ៉ុប។ នេះជាករណីជំងឺអុតស្វាលើកដំបូងនៅក្នុងប្រទេសជប៉ុន»

លោកស្រី បាន និយាយ ថា បុរស នោះ កំពុងទទួលការ សម្រាក ព្យាបាល នៅ មន្ទីរពេទ្យ ក្នុង ទីក្រុង តូក្យូ ប៉ុន្តែមិន បាន ផ្តល់ ព័ត៌មាន លម្អិត បន្ថែម ឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍កន្លងទៅអង្គការសុខភាពពិភពលោកបានប្រកាពីស្ថានភាពអាសន្ន នៃការផ្ទុះឡើងនៃជំងឺអុតស្វា៕