(តូក្យូ)៖ ប្រទេសជប៉ុននៅថ្ងៃចន្ទនេះបានរាយការណ៍ថា មានករណីថ្មី នៃជំងឺកូវីដ១៩ ប្រចាំថ្ងៃចំនួន ១២៦,៥៧៥ករណី ចំពេលមានរលកនៃការឆ្លងទី៧ ដែលទាក់ទងនឹងការរីករាលដាលនៃប្រភេទអូមីក្រុង BA.5។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២។

តួរលេខឆ្លងនៅថ្ងៃនេះ មានការថមថយបន្តិចមកវិញ បើធៀបនឹងករណីឆ្លងកាលពីថ្ងៃអាទិត្យកន្លងទៅ ដែលមានចំនួន ១៧៦,៥៥៤ករណី។

រដ្ឋាភិបាលទីក្រុងតូក្យូនៅថ្ងៃចន្ទនេះបាននិយាយថា ករណីថ្មីរបស់ទីក្រុងតូក្យូបានកើនឡើងចំនួន ២២,៣៨៧ករណី៕