(ប៉េកាំង)៖ អ្នកសារព័ត៌មានទទួលដំណឹងពី ការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្ស នៃប្រទេសចិនបានឱ្យដឹងថា នៅវេលាម៉ោង៣ និង១៣នាទី ថ្ងៃទី២៥ ខែកក្កដា តាមម៉ោងក្រុងប៉េកាំង បន្ទាប់ពីបានចូលក្នុងគន្លងតារាវិថី បន្ទប់ពិសោធន៍ WenTian បានតភ្ជាប់គ្នាដោយជោគជ័យជាមួយបន្ទប់ស្នូល TianHe ការតភ្ជាប់ទាំងមូលបានដំណើរការ អស់រយៈពេលប្រហែល ១៣ម៉ោង។

លោកស្រី Zou Xueme iអគ្គវិស្វករនៃភារកិច្ចបាញ់បង្ហោះបន្ទប់ពិសោធន៍ Wen Tian នៃមជ្ឈមណ្ឌលគ្រប់គ្រងការហោះហើរ ក្រុងប៉េកាំង បានថ្លែងថា និយាយសរុបទៅ ដំណើរតភ្ជាប់គ្នាទាំងមូល ត្រូវបានគ្រប់គ្រងយ៉ាងត្រឹមត្រូវណាស់ ភារកិច្ចលើកនេះទទួលបានជោគជ័យ ដោយគាប់ប្រសើរ។

តាមផែនការដែលបានគ្រោងទុក បន្ទាប់មក ក្រុមអវកាសយានិកនៃយានអវកាស ShenZhou-14 នឹងចូលក្នុងបន្ទប់ពិសោធន៍ WenTian៕

វិទ្យុមិត្តភាពកម្ពុជាចិន