(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃចន្ទនេះ បាននិយាយថាតំបន់សមុទ្រចិនខាងត្បូងមិនមែនជា «សួនសត្វ» សម្រាប់ប្រទេសនៅក្រៅតំបន់មួយចំនួន ឬក៏ជា «ទីលានប្រយុទ្ធ» ឱ្យពួកមហាអំណាចប្រជែងគ្នានោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២។

លោក វ៉ាង យី ធ្វើការកត់សម្គាល់បែបនេះ នាឱកាសបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ដើម្បីរំឮកដល់ខួប២០ឆ្នាំ នៃការចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីប្រតិបត្តិរបស់ភាគីនានានៅសមុទ្រចិនខាងត្បូង (DOC)។

ប្រមុខការទូតចិនរូបនេះបានគូសបញ្ជាក់បន្ថែមទៀតថា បញ្ហាតំបន់សមុទ្រចិនខាងត្បួង គួរតែត្រូវបានដោះស្រាយដោយបណ្ដាប្រទេស នៅក្នុងតំបន់៕