(ណៃពិដោរ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា នៅថ្ងៃចន្ទនេះបានរាយការណ៍ថា អាជ្ញាធរបានប្រហារជីវិតសកម្មជនប្រធិបតេយ្យចំនួន ៤នាក់ ដែលត្រូវបានចោទប្រកាន់ថាបានគាំទ្រដល់ការធ្វើសកម្មភាព «ភេរវកម្ម» ដែលនេះបានក្លាយជាការកាត់ទោសប្រហារជីវិត ដំបូងបំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២។

កាសែត Global New Light of Myanmar បានឱ្យដឹងទៀតថានៅក្នុងចំណោមអ្នកដែលត្រូវបានប្រហារជីវិតខាងលើ ក្នុងនោះរួមមាន សកម្មជនប្រជាធិបតេយ្យដ៏លេចធ្លោរ លោក ក្យ៉ មីន យូ (Kyaw Min Yu) រួមទាំងអតីតសមាជិកសភា និងជាតារា hip-hop លោក ព្យូ ហ្សេយ៉ា ថវ (Phyo Zeya Thaw)។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាខាងលើដដែល សកម្មជនទាំង៤នាក់ខាងលើ ត្រូវបានចោទប្រកាន់នៅក្រោមច្បាប់ ប្រឆាំងភេរវកម្ម និងក្រមព្រហ្មទណ្ឌ៕