(ប៉េកាំង)៖ នៅថ្ងៃទី២៣ ខែកក្កដា កិច្ចប្រជុំកំពូលស្តីពីការកសាងប្រទេសចិនបែបឌីជីថលលើកទី៥ ត្រូវបានប្រារព្ធឡើងនៅទីក្រុង Fuzhou ខេត្ត Fujian ប្រទេសចិន។ ក្នុងពិធីបើក ការិយាល័យព័ត៌មានអ៊ីនធើណេតជាតិចិន បានចេញផ្សាយ «របាយការណ៍អភិវឌ្ឍន៍របស់ប្រទេសចិនបែបឌីជីថល(ឆ្នាំ ២០២១)» និងដាក់ឱ្យដំណើរការនូវសកម្មភាពលើកកម្ពស់គុណភាព និងវិជ្ជាជីវៈឌីជីថលលើទូទាំងប្រទេសឆ្នាំ២០២២។

«របាយការណ៍អភិវឌ្ឍន៍របស់ប្រទេសចិនបែបឌីជីថល (ឆ្នាំ២០២១)» បានចង្អុលបង្ហាញថា ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ទិន្នផលទិន្នន័យរបស់ប្រទេសចិនបានកើនឡើងពី ២,៣ZB ដល់ ៦,៦ZB សូមបញ្ជាក់ថា ទិន្នន័យ ១ZB គឺស្មើនឹងរូបថតសែលហ្វ៊ី ៥០០ ទី្រលានប៉ុស្តិ៍និងចម្រៀង MP3 ២,៥ទ្រីលានបទ ។ ទិន្នផលទិន្នន័យនេះត្រូវជា ៩,៩% នៃចំនួនសរុបរបស់ពិភពលោកក្នុងឆ្នាំ ២០២១ ដែលជាប់ចំណាត់ថ្នាក់លេខ ២ នៅលើពិភពលោក។

ប្រទេសចិនបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធបណ្តាញអ៊ីនធើណេត ដែលមានទ្រង់ទ្រាយធំបំផុត និងជឿនលឿនបំផុតលើទូទាំងពិភពលោក។ នៅចុងឆ្នាំ ២០២១ ប្រទេសចិនបានសាងសង់ស្ថានីយមូលដ្ឋាន 5G ចំនួន ១,៤២៥ លាន ដែលស្មើនឹងចំនួនជាង ៦០% នៃចំនួនសរុបរបស់ពិភពលោក អ្នកប្រើប្រាស់ 5G មានចំនួន ៣៥៥ លាននាក់ និងអត្រាប្រើប្រាស់អ៊ីនធើណេតនៅក្នុងភូមិរដ្ឋបាលនិងភូមិដែលផុតពីភាពក្រីក្រមានដល់ទៅ ១០០%៕

វិទ្យុមិត្តភាពកម្ពុជាចិន