(ប៉េកាំង)៖ កាលពីថ្ងៃទី២៣ ខែកក្កដា ក្រុមការងារនៃយន្តការបង្ការនិងគ្រប់គ្រងរួម នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានធ្វើសន្និសីទសារព័ត៌មាន ស្តីពីលក្ខណៈសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩។ តាមការណែនាំនៅក្នុងសន្និសីទនេះបានឱ្យដឹងថា បន្ទាប់ពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ មក វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ជាច្រើនប្រភេទ ដែលសិក្សាស្រាវជ្រាវ និងផលិតដោយប្រទេសចិន ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីប្រើប្រាស់ជាបន្ទាន់ របស់អង្គការសុខភាពពិភពលោកជាបន្តបន្ទាប់ ហើយត្រូវបានប្រើប្រាស់ក្នុងប្រទេសនិងតំបន់ចំនួនជាង ១០០ ព្រមនិងទទួលបានប្រសិទ្ធភាពតាមការរំពឹងទុក លក្ខណៈសុវត្ថិភាពគឺស្របទៅនឹងស្តង់ដាអន្តរជាតិ។

យោងតាមដំណឹងនៃសន្និសីទនេះបានឱ្យដឹងថា ភស្តុតាងស្រាវជ្រាវជាច្រើនក្នុងការព្យាបាលទាំងក្នុងនិងក្រៅប្រទេសចិន បានបង្ហាញថា វ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ មានប្រសិទ្ធភាពល្អក្នុងការបង្ការការកើតជំងឺ ការបង្ការជំងឺធ្ងន់ធ្ងរ និងការពារកុំឱ្យមានករណីស្លាប់ ព្រមនិងអាចពង្រឹងការចាក់វ៉ាក់សាំងបន្ថែមទៀត និងបង្កើនប្រសិទ្ធភាពការពារបន្ថែមទៀត៕

វិទ្យុមិត្តភាពកម្ពុជាចិន