(សិង្ហបុរី)៖ សិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ ១៩ ចំនួន ៧,៨៨៩នាក់បន្ថែមទៀត នៅថ្ងៃសៅរ៍នេះ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១,៦៥២,៩៨១នាក់។

ក្រសួងសុខាភិបាលសិង្ហបុរី បានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មី មាន ៧៦៣ ជាករណីឆ្លងក្នុងស្រុក និង ៦,៨២៩ ជាករណីនាំចូល។

គួរញ្ជាក់ថា បើតាមក្រសួងសុខាភិបាល នៅថ្ងៃសៅរ៍នេះ មានអ្នកជំងឺកូវីដ ១៩ ស្លាប់ចំនួន៤នាក់ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១,៤៧២នាក់៕