(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ ប្រធានាធិបតីស្រីលង្កា ដាក់ពាក្យលាលែងពីតំណែងហើយ ក្រោយទៅដល់សិង្ហបុរី

២៖ ចិន មានឆន្ទៈស្តារទំនាក់ទំនងឡើងវិញជាមួយអូស្រ្តាលី, នេះបើតាមប្រមុខការទូតចិន (Video inside)

៣៖ លោក អ៉ីប្រាហ៉ីម រ៉ៃស៉ី គំរាមសងសឹកយ៉ាងសាហាវ បើអាមេរិក ឬសម្ព័ន្ធមិត្តហ៊ានរករឿងអ៉ីរ៉ង់

៤៖ លោក Rishi Sunak បន្តនាំមុខគេ ក្នុងការបោះឆ្នោតជុំទីពីរ ដើម្បីក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេសថ្មី ខណៈបេក្ខជនសរុបនៅសល់ ៥នាក់

៥៖ ប្រធានាធិបតីអាមេរិក លោក បៃដិន ធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់ទិសដៅចុងក្រោយនៃដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ា

៦៖ ប្រធានាធិបតីប្រេស៉ីលអះអាងថា លោកមានមធ្យោបាយ ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន