(មូស្គូ)៖ ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បាននិយាយថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយទីភ្នាក់ងារអវកាស NASA ដើម្បីចែករំលែកការហោះហើរទៅកាន់ស្ថានីយអវកាសអន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែកក្ដដា ឆ្នាំ២០២២។

កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យអវកាសយានិករុស្ស៊ីហោះហើរលើយានអវកាសដែលផលិតដោយអាមេរិក ជាថ្នូរនឹងក្រុមនាវិក NASA អាចហោះហើរលើយាន Soyuz របស់រុស្ស៉ីវិញបាន៕