(ប៉េកាំង)៖ រសៀលថ្ងៃទី១៣ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញទៅដល់ក្រុង Shihezi ភូមិភាគស្វយ័ត Xinjiang។ លោកបានត្រួតពិនិត្យសារមន្ទីរឈួសឆាយវាលស្រែយោធាស៊ីនជាំង និងកងទ័ពរំដោះប្រជាជនចិនប្រចាំក្រុង Shihezi ដើម្បីស្វែងយល់ពី ប្រវត្តិឈួសឆាយវាលស្រែ និងការពារតំបន់ព្រំដែនរបស់កងទ័ព ព្រមទាំងសភាពការណ៍ពង្រឹង កិច្ចកសាងអង្គការមូលដ្ឋាន ការអភិវឌ្ឍវិស័យកសិកម្មមានលក្ខណៈពិសេស និងជំរុញការអភិវឌ្ឍដោយរួមបញ្ចូលគ្នា រវាងយោធានិងស៊ីវិល៕

អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន