(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ កូរ៉េខាងជើង ទទួលស្គាល់តំបន់ផ្ដាច់ខ្លួន២ នៅភាគខាងកើតអ៊ុយក្រែនជា «រដ្ឋឯករាជ្យ»

២៖ អ៊ុយក្រែន ផ្ដាច់ទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើង ជុំវិញការទទួលស្គាល់ឯករាជ្យភាពនៃតំបន់ផ្ដាច់ខ្លួន

">

៣៖ សហរដ្ឋអាមេរិក ធ្វើតេស្តមីស៉ីលល្បឿនលឿនជាងសំឡេង ពីរគ្រាប់ដោយជោគជ័យ (Video inside)

៤៖ នាយករដ្ឋមន្រ្តីកាណាដា ការពារការសម្រេចចិត្តលើកលែងទណ្ឌកម្ម លើម៉ាស៊ីនទួរប៊ីន ដែលជាកម្មសិទ្ធិរបស់រុស្ស៉ី

៥៖ អតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុអង់គ្លេស លោក Rishi Sunak ទទួលបានសំឡេងគាំទ្រច្រើនជាងគេ ក្នុងការបោះឆ្នោតជុំដំបូង ដើម្បីក្លាយជានាយករដ្ឋមន្រ្តីថ្មី (Video inside)

៦៖ សេចក្តីថ្លែងការណ៍រួមអាមេរិក-អ៊ីស្រាអែល៖ អាមេរិកនឹងប្រើប្រាស់អំណាចជាតិទាំងអស់របស់ខ្លួន ដើម្បីបញ្ឈប់អ៊ីរ៉ង់ពីការទទួលបានអាវុធនុយក្លេអ៊ែរ