(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ១,០០១ករណីទៀត ក្នុងរយៈពេល២៤ម៉ោ

ងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។

ទោះជាយ៉ាងណាក្នុងរបាយការណ៍ថ្ងៃពុធនេះដែរ វៀតណាមពុំបានរកឃើញករណីអ្នកស្លាប់ថ្មីទៀតទេ។

គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៧៥៧,២៥៧នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៧៨៥,២៥៥នាក់ និងស្លាប់សរុបចំនួន ៤៣,០៩០នាក់៕