(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ សហរដ្ឋអាមេរិក ថាអ៉ីរ៉ង់មានផែនការបញ្ជូនយន្ដហោះដ្រូន រាប់រយគ្រឿងឱ្យរុស្ស៉ី ប្រើក្នុងសង្រ្គាមអ៊ុយក្រែន

២៖ ស្ទង់មតិ៖ អ្នកប្រជាធិបតេយ្យភាគច្រើន មិនចង់ឱ្យលោក ចូ បៃដិន ឈរឈ្មោះសាជាថ្មី នៅឆ្នាំ២០២៤

៣៖ រុស្ស៉ី អះអាងថាប្រជាជនតំបន់ Kherson ជាង ១០,០០០នាក់ ទទួលបានលិខិតឆ្លងដែនរុស្ស៉ី ក្នុងរយៈពេល ១ខែ

៤៖ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ចោទកាណាដាថា កំពុងបំផ្លាញកិច្ចខិតខំប្រឹងប្រែងដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ី

៥៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បញ្ចេញរូបភាពដំបូងបំផុត ដែលថតបានដោយកែវយឺតអវកាសជំនាន់ថ្មី

៦៖ សពអតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៉ីនហ្សូ ត្រូវបូជានៅថ្ងៃអង្គារនេះ ក្រោយពិធីបុណ្យចប់រួចរាល់