(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៨៧៣ករណីទៀត ក្នុងរយៈពេល២៤ម៉ោ

ងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។

ក្នុងរបាយការណ៍ថ្ងៃអង្គារនេះដែរ វៀតណាមក៏បានរកឃើញករណីអ្នកស្លាប់ថ្មីម្នាក់ទៀតផងដែរ។

គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៧៥៦,២៥៤នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៧៨០,១៧២នាក់ និងស្លាប់សរុបចំនួន ៤៣,០៩០នាក់៕