(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរី បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៤,៤៩៥ករណី និងពុំមានករណីស្លាប់ទេក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២។

ក្នុងចំណោមករណីឆ្លងខាងលើ មាន១៩៩ករណី ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់។

បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរី សរុបកើនដល់ ១,៥៣៤,៧៩៩ករណី ក្នុងនោះស្លាប់ ១,៤៣២នាក់៕